ខណៈដែលក្រុម Chelsea បានយកឈ្នះក្រុម Sunderland ១-០កាលពីយប់ថ្ងៃពុធនៅពហុកីឡាដ្ឋាន Stadium of Light នោះ ធ្វើឲ្យស្ថិតិឈ្នះរបស់តោខៀវឡើងដល់១០ប្រកួតជាប់ៗគ្នា។
កីឡាករ Cesc Fabregas បានទាត់បញ្ចូលទីយ៉ាងល្អមុនបញ្ចប់តង់ទី១ ដែលជួយឲ្យក្រុម Chelsea បន្ថែមការនាំមុខលើគូប្រជែងរបស់ខ្លួននៅលើតារាងដាច់៦ពិន្ទុ។
គ្រូបង្វឹកក្រុម Sunderland លោក David Moyes បានដាក់ខ្សែការពាររហូតដល់៧នាក់នៅក្នុងជំនួបនេះ ហើយ៤០នាទីដំបូង Chelsea គ្មានឱកាសទម្លុះខ្សែការពារទាល់តែសោះ។ ប៉ុន្តែក្រុមរបស់លោក Antonio Conte ធ្វើបានសម្រេចនៅពេល Willian ទទួលបានបាល់ហើយបញ្ចូនបន្តទៅឲ្យ Fabregas ទាត់បញ្ចូលទីបានយ៉ាងល្អ៕
