បន្ទាប់ពីមរណភាពរបស់ម្ដាយ Willian ត្រៀមខ្លួនចូលរួមជាមួយក្រុមជម្រើសដំបូងវិញឱ្យ Chelsea

          បន្ទាប់ពី​មរណភាព​របស់​ម្តាយ​ខ្សែបម្រើ​សញ្ជាតិ​ប្រេស៊ីល Willian ​និយាយ​ថា បាន​ត្រៀមខ្លួន​​រួច​ហើយដើម្បី​ចូល​រួម​ជា​មួយ​ក្រុម​ជម្រើស​ទី​១​របស់​ក្រុម Chelsea វិញ​។ កីឡាកររូបនេះ​ត្រូវ​បាន​អនុញ្ញាតឲ្យ​សម្រាក​មួយ​រយៈ​​កាល​ពី​ខែ​តុលា​ដើម្បីឲ្យ​កីឡាករ​រូបនេះបាន​វិលត្រឡប់​ទៅស្រុកកំណើត​និងជួយគាំទ្រ​ដល់​ក្រុម​គ្រួសារ។

          Willian ខកខាន​មិនបាន​ចូល​រួម​ក្នុង​ការ​ប្រកួត​ឈ្នះ​ក្រុម​ Leicester ៣-០ ទេ ។ ការ​បង្ហាញខ្លួន​របស់កីឡាកររូបនេះបាន​ត្រឹមតែ​ជា​កីឡាករ​បម្រុងរួ​មទាំង​​ពេល​ប្រកួត​ឈ្នះ​ក្រុមម៉េនឆេស្ទ័រ ស៊ីធី​៣-១ កាល​ពី​ដើម​ខែ​នេះ​ផងដែរ។

          ទោះជាយ៉ាងណា Willian នៅតែ​កោត​សរសើរ​គ្រូបង្វឹកលោក Antonio Conte ថា បានជួយ​ធ្វើ​ឲ្យ​ខ្លួន​មាន​ទំនុកចិត្ត​ឡើង​វិញ៕

Willian
adverise with khmeread