ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​ស​ង្កា​ត់ព​ន្សាំ​ង​បាន​ប៉ុស្តិ៍​ថ្មី​ធ្វើការ​ហើយ​

    ភ្នំពេញ ៖ ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​ស​ង្កា​ត់ព​ន្សាំ​ង ស្ថិតនៅ​ខណ្ឌ​ព្រែក​ព្នៅ ទើបនឹង​បានទទួល​ប៉ុស្តិ៍​ថ្មី​ធ្វើការ​នៅ​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០១៦ វេលា​ម៉ោង ៩​ព្រឹក បន្ទាប់ពី​បានធ្វើការ​នៅ​ទីស្នាក់ការ​ចាស់​អស់​២​ទសវត្សរ៍​កន្លងមក។​

    ប៉ុស្តិ៍​ដ៏​ថ្មី​សន្លាង​នេះ ទើបនឹង​សាងសង់​រួច ហើយ​បានប្រគល់​ជួន​លោក​មេ​ប៉ុស្តិ៍​សង្កា​ត់ព​ន្សាំ​ង​ដើម្បី​ប្រើប្រាស់​ជា​ផ្លូវការ ប៉ុន្តែ​ពុំបាន​បញ្ជាក់​ពី​តម្លៃ​នៃ​ការសាងសង់​ឡើយ។​

    ក្នុង​ពី​ធី​ប្រគល់​ទទួល​ប៉ុស្តិ៍​រដ្ឋបាល​ខាងលើ​នោះ​ក្រោម​អធិប​តិ​ភាព​លោក ឧ​ត្ត​ម​សេនីយ៍​ត្រី ឈាង ផាន់​ណា​រ៉ា ស្នងការរង​ទទួល​ដឹកនាំ​ខណ្ឌ​ព្រែក​ព្នៅ, ​លោក វរសេនីយ៍ឯក ឈិន គឹ​មធុ​យ អធិការ​ប៉ូលិស​ខណ្ឌ​ព្រែក​ព្នៅ,​ លោក​អធិការរង លោកនាយ​ប៉ុស្តិ៍ នាយរង​ប៉ុស្តិ៍ និង​មន្ត្រី​ប៉ុស្តិ៍​សង្កា​ត់ព​ន្សាំ​ង​ទាំងអស់។​

adverise with khmeread