ប៉ូលិស​ខេត្ត​ត្បូងឃ្មុំ​ឃាត់​បុរស​យួន​ម្នាក់​លក់​ឆ្នោត​នៅ​ផ្សារ​មេមត់​

    ត្បូងឃ្មុំ ៖ ប៉ូលិស​ជំនាញ​ផែន​សន្តិសុខ និង​ជំនាញ​ផែន​យុ​ត្តិ​ធ​ម៍ នៃ​អធិការដ្ឋាន​ប៉ូលិស​ស្រុក​មេមត់ បាន​ឃាត់ខ្លួន​ជនជាតិ​យួន​ម្នាក់​នៅ​ចំ​ណុចផ្សារ​មេមត់ ស្ថិតនៅ​ភូមិ​មេមត់​ផ្សារ ឃុំ​មេមត់ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ នៅ​ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦ ម៉ោង៨​​ និង​៤០​នាទី រួច​បញ្ជូន​ឱ្យទៅ​ស្រុក​វិញ​តាម​ច្រក​ដដែល។​

    ប៉ូលិស​និយាយថា បុរស​យួន​នោះ​ឈ្មោះ វៀន យ៉ាង​វិ​ន ភេទ​ប្រុស អាយុ ៤៤ ឆ្នាំ រស់នៅ​ភូមិ​ក្រុមទី​១ ឃុំ​តាំង​ហា ស្រុក​តាំង​ចូ​វ ខេត្ត​តៃនិញ ( ប្រទេស​វៀតណាម​) ដែល​ចូលមក​តាម​ច្រក​ត្រពាំង​ឬ​ស្សី ឃុំ​រូង មក​លក់​ឆ្នោត​សន្លឹក​របស់​ជាតិ​វៀតណាម នៅ​ចំណុច​ខាងលើ រួច​បញ្ជូនទៅ​អធិការដ្ឋាន​ប៉ូលិស​ស្រុក​មេមត់​ដើម្បី​ធ្វើការ​សាកសួរ​ចាត់ការ​បន្ត។​

    ដោយមាន​ការឯកភាព​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ បែន រ័ត្ន ស្នងការ​ប៉ូលិស​ខេត្ត​ត្បូងឃ្មុំ បច្ចុប្បន្ន​ប៉ូលិស​ជំនាញ​បានធ្វើ​ការអប់រំ និង​ចុះកិច្ចសន្យា​ឈ​ប់ឱ្យចូលមក​លក់​ឆ្នោត​នៅក្នុង​ទឹកដី​កម្ពុជា​បន្តទៀត និង​បា​នប​ញ្ជូន​ជនជាតិ​យួន​ខាងលើ​ចេញ​តាម​ច្រក​ដដែល​ទៅ​ប្រទេស​វៀតណាម​វិញ៕​

 

Untitled 1 adverise with khmeread
Loading ad ...