adverise with khmeread 1

ឃាត់មនុស្ស៤នាក់និងទូហ្គេមបាញ់ត្រី៦នៅចំការមន

    ភ្នំពេញ ៖ នៅ​ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០១៦ វេលា​ម៉ោង​៩​និង​១០​នាទី​រហូតដល់​ម៉ោង​១០​និង​៥៨​នាទី កម្លាំងចម្រុះ​ខណ្ឌចំការមន ដឹកនាំ​ដោយ​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ខាំ សុ​ផា​រី និង​លោក ព្រុំ សំខាន់ អភិបាលខណ្ឌ​ចំការមន  សហការ​ជាមួយ​សង្កាត់​ទួល​ស្វាយព្រៃ​ទី​២ បាន​ចុះបង្ក្រាប​ហ្គេម​បាញ់​ត្រី មាន ២ ទីតាំង និង​ឃាត់​មនុស្ស​៤​នាក់​ប្រគល់​ឲ្យ​ប៉ូលិស​ខណ្ឌ​ចាត់ការ​បន្ត ។​

   ប៉ូលិស​និយាយថា ដំបូង​ឆែរ​ឆេរ​ផ្ទះ​លេខ ៤២ បន្ទាប់មក​ផ្ទះ​គ្មាន​លេខ ផ្លូវ​លេខ ២០៥  សង្កាត់​ទួល​ស្វាយព្រៃ​ទី​២ ខណ្ឌចំការមន ជា​លទ្ធផល​ដកហូត​បា​ន​ទូ​ហ្គេម​បាញ់​ត្រី​ចំនួន ៦​ទូ ឃាត់​អ្នកមើលការខុសត្រូវ​ចំ​នួន​៤​នាក់ (​ស្រី​១​នាក់​)​រួច​ប្រគល​ឲ​ក​យ​ប៉ូលិស​ខណ្ឌចំការមន​ចាត់ការ​បន្ត​៕​

adverise with khmeread

មតិយោបល់