​បងអត់​ទ្រាំលែងបាន​ហើយ​អូន​! មិត្ត​ប្រុស​ចាប់​កោរ​ត្រងោល​មិត្តស្រី​ដែល​លួច​ផិតក្បត់​

​    ​ក្មេង​ទំនើង​ម្នាក់​បាន​បង្ហោះ​វីដេអូ​ដ៏​រន្ធត់​មួយ​លើ​បណ្តាញ​សង្គម​ដោយ​បង្ហាញ​ពី​សកម្មភាព​របស់ខ្លួន​កោរ​ត្រងោល​មិត្តស្រី​របស់ខ្លួន ដើម្បី​ទុកជា​ការដាក់ទោស​ចំពោះ​អំពើ​ក្បត់​របស់​នាង​មកលើ​ខ្លួន​។​

​    ​នារី​ម្នាក់​នៅក្នុង​វីដេអូ​ខាងក្រោម​ត្រូវបាន​បង្ខំ​ឱ្យ​អង្គុយ​ខណៈ​បុរស​ម្នាក់​យក​ត្រង់​ដឺ​មក​ឈូស​សក់​របស់​នាង​នៅក្នុង​ប្រទេស​ប្រេ​ស៊ី​ល​។​

​    ​មនុស្ស​ដទៃទៀត​អាច​ត្រូវ​បានឮ​នៅក្នុង​វីដេអូ​ដោយ​នាំគ្នា​សើច​សប្បាយ​ខណៈ​នារី​ដ៏​កំសត់​ម្នាក់នេះ​សុខចិត្ត​ទទួល​ទណ្ឌកម្ម​។ បន្ទាប់ពី​កោរសក់​អស់ហើយ បុរស​ម្នាក់​បាន​បញ្ជា​ឱ្យ​កោរ​ចិញ្ចើម​ទាំង​គូ​របស់​នាង​។​

​    ​នៅ​ចុងក្រោយ បុរស​ជា​អ្នក​កោរ​បាន​មើលងាយ​នាង​ដោយ​យក​សក់​ដែល​បាន​កោរ​ទៅ​ពាក់​ពីលើ​ក្បាល​របស់​នាង​។​

​    ​បន្ទាប់មក​សមាជិក​ជើង​កាង​ម្នាក់ទៀត ដែល​បាន​បញ្ជា​ក្នុងការ​កោរសក់​នេះដែរ បានឱ្យ​ទូរស័ព្ទ​របស់​នាង​ហើយ​បញ្ជា​នាង​ឱ្យ​តេ​ទៅ​មនុស្ស​ម្នាក់ ដែល​ត្រូវបាន​គេ​ជឿថា ជា​ប្រុស​ដែល​នាង​លួច​សហាយស្មន់​។​

​    ​អ្នកជំនាញ​ក្នុង​តំបន់​បាន​និយាយថា ការដាក់ទោស​បែបនេះ​គឺជា​រឿង​ធម្មតា​នៅក្នុង​ក្រុម​ប្រើ​ថ្នាំញៀន​នៅ​ទូទាំងប្រទេស​ប្រេ​ស៊ី​ល​ឱ្យ​ខ្មាស់​គេ​ចំពោះ​ការ​លួច​ផិតក្បត់​៕

ប្រភព៖ បរទេស

 

1 adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់