នាង Jun Ji-hyun ជា​តារា​ស្រី​តែ​ម្នាក់​គត់​ជាប់​ក្នុង​បញ្ជី​តារា​សម្តែង​ល្អ​បំផុត​ទាំង ១០ រូប ដែល​គ្រប់​ដណ្តប់​ដោយ​ប្រុសៗ​

    ​នាង Jun Ji-hyun តួឯក​ស្រី​ក្នុង​រឿង The Legend of the Blue Sea គឺជា​តារា​ស្រី​តែ​ម្នាក់​គត់​មាន​នៅលើ​តារាងបញ្ជី​តារា​សម្ដែង​ល្អ​ដាច់​គេ​ក្នុង​ឆ្នាំ ២០១៦ ដែល​រៀបរៀង​ដោយ​ក្រុមហ៊ុន Gallup Korea​។​

​    ​ចាប់ពី​ថ្ងៃទី ៣ រហូត​ដល់ទី ២៥ ខែវិច្ឆិកា ក្រុមហ៊ុន​ស្រាវជ្រាវ​នេះ​បានធ្វើការ​ស្ទាបស្ទង់​អ្នក​ប៉ុនប៉ង់​វះកាត់​បុរស​និង​ស្រី្ត​កូរ៉េ​មាន ១.៧០០ នាក់ មាន​អាយុ ១៣ ឆ្នាំ​ឡើងទៅ ដើម្បី​ជ្រើសរើស​តារា​សម្ដែង​ល្អ​ដាច់​គេ​ប្រចាំឆ្នាំ​របស់​ពួកគេ​។​

​    ​តារា​សម្ដែង​លោក Hwang Jung-min ក្នុង​រឿង The Violent Prosecutor (2015) និង The Wailing (2016) និង Asura: The City of Madness (2016) ជាប់​នៅ​ចំណាត់ថ្នាក់​កំពូល​ក្នុង​បញ្ជី​។​

​    ​ហើយ​អ្នក​ជាប់​លេខ​បន្តបន្ទាប់​មានដូចជា Song Gang-ho ក្នុង​រឿង The Age of Shadows (2016), លោក Gong Yoo ក្នុង​រឿង Train to Busan, លោក Ha Jung-woo ក្នុង​រឿង The Handmaiden និង​លោក Yoo Hae-jin ក្នុង​រឿង LUCK-KEY​។​

​    ​ចំណែកឯ​នាង Jun Ji-hyun វិញ​គឺជា​ប់​នៅ​ចំណាត់ថ្នាក់​ទី ៩ និង​ជា​តារា​សម្ដែង​ស្រី​តែ​ម្នាក់​គត់​មាន​ក្នុង​បញ្ជី​តារា​សម្ដែង​ល្អ​បំផុត​ប្រចាំឆ្នាំ ២០១៦៕

adverise with khmeread

អ្នកនឹងចូលចិត្ត