គ្នា​ខំ​អុជ​ទៀន​ជា​រូប​បេះដូង​បង្ហាញ​ស្នេហ៍​ស្មោះ ត្រូវ​សន្តិសុខ "​ឥត​បេះដូង​" យក​ប្រដាប់​ពន្លត់អគ្គីភ័យ​បាញ់​រលត់​អស់​

    ​ពន្លឺ​ភ្លើងទៀន​របស់​និស្សិត​ប្រុស​នៅ​វិទ្យាស្ថាន​ហិរញ្ញវត្ថុ​និង​សេដ្ឋកិច្ច​ក្រុង​ចេង​ចូ​វ (Zhengzhou Institute of Finance and Economics) ម្នាក់​ត្រៀម​រួចជាស្រេច​សម្រាប់​ព្រឹត្តិការណ៍​បង្ហាញ​ស្នេហ៍​ស្មោះ ស្រាប់តែ​សន្តិសុខ​សាលា​បង្ហាញមុខ​។​

​    ​វា​ប្រើពេល​យូរណាស់​ទម្រាំ​តែ​លេចចេញ​ជា​ពន្លឺ​ភ្លើងទៀន​រាង​បេះដូង ដើម្បី​សុំ​មិត្តស្រី​រៀបការ​។ ប៉ុន្ដែ​អ្វីៗ​ទាំងអស់​ត្រូវបាន​រលា​យ​ត្រឹម​តែមួយ​ភ្លែត ដោយសារតែ​ឧបករណ៍​ពន្លត់អគ្គីភ័យ​របស់​សន្តិសុខ​សាលា​យកមក​ពន្លត់​។​

​    ​ថ្វីបើ​ទៀន​ទាំងនោះ​មិន​រង​ការខូចខាត ប៉ុន្ដែ​ភ្លើងទៀន​បាន​រលត់​ទៅហើយ​។ និស្សិត​រូបនោះ​អស់​ភាព​រ៉ូ​មែន​តិច បានត្រឹមតែ​ការខកចិត្ត ដោយសារតែ​សន្តិសុខ "​ឥត​បេះដូង​" រូបនោះ​៕

1
adverise with khmeread

អ្នកនឹងចូលចិត្ត