samsung-banner
adverise with khmeread

បើក​ម៉ូតូ​លឿន​ដល់​ផ្លូវ​កោង​បត់​មិនទាន់​បុក​ខឿន​សួនច្បារ​កណ្តាលផ្លូវ​ដួល​បោក​ក្បាល​ស្លាប់​ទាំងពីរ​នាក់​

Image2

    ភ្នំពេញ ៖ យុវជន​២​នាក់​បាន​ដួល​បោក​ក្បាល​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​ ដោយសង្ស័យថា​ពួកគេ​​ស្រវឹង ហើយ​បាន​បើក​ម៉ូតូ​បោះពួយ​បុក​ខឿន​សួនច្បារ​កាលពី​វេលា​ម៉ោង​៣ ​និង​២០​នាទី​រសៀល​ថ្ងៃទី​១៥ ​ខែធ្នូ​ ឆ្នាំ​២០១៦ ​នៅ​ចំណុច​ផ្លូវ​ថ្មី​R5 ភូមិ២ ក្នុង​បឹងកក់​ជិត​ព្រំប្រទល់​ខណ្ឌទួលគោក ក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ​។​

    ប្រភពព័ត៌មាន​ពី​ប្រជា​ល​រដ្ឋ​អ្នកធ្វើដំណើរ ​ដែល​ឃើញ​ហេតុការណ៍​គ្រោះថ្នាក់​ដ៏​រន្ធត់​នោះបាន​ឱ្យដឹងថា ដំបូង​គេ​ឃើញ​យុវជន​២​នាក់​ទំនងជា​ស្រវឹង​បាន​បើក​ម៉ូតូ​ម៉ាក​ស្មា​ស់រី​វ៉ូ​ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1U - 4166 ដោយ​ជិះ​បោះពួយ​យ៉ាង​លឿន​តាមផ្លូវ​ផ្លូវ​ក្បែរ​រដ្ឋាករទឹក​ពី​កើ​តទៅ​លិច​យ៉ាង​លឿន​ និង​រេ​ពេញ​ផ្លូវ​។​

    លុះ​ទៅដល់​កន្លែងកើតហេតុ​ស្រាប់តែ​ទៅបុក​ខឿន​កោង​សួនច្បារ​កណ្តាល​ទ្រូងផ្លូវ​បណ្តាលឱ្យ​បាក់​អស់​ប្រវែង​៣​ម៉ែត្រ ដួល​បោក​ក្បាល​ស្លាប់​ទាំង​២​នាក់​ភ្លាមៗ​នៅនឹងកន្លែង​តែម្តង​ដោយ​មិន​ប៉ះពារ​ជាមួយ​អ្នកដំណើរ​ផ្សេង​ទៀតឡើយ ដែល​ផ្លូវ​នោះ​ជា​កន្លែង​ហាមឃាត់​ចរាចរណ៍​ផងដែរ​។​

    ប្រភពព័ត៌មាន​បា​នប​ន្ត​ទៀតថា ក្រោយពី​មាន​ហេតុការណ៍​គ្រោះ​ដួល​ខ្លួន​ស្លាប់​២​នាក់​ហើយ​កម្លាំង​ប៉ូលិស​មូលដ្ឋាន​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ​រុករក​អត្តសញ្ញាណ​ជនរងគ្រោះ​ទាំង​២​នាក់​នោះ​តែ​មិនបាន​ស្គាល់​អត្តសញ្ញាណ​នោះទេ។​

    ដូច្នេះ​សមត្ថកិច្ច​ជំនាញ​បាន​ចាត់ចែង​រក​រថយន្ត​មក​ដឹង​សព​ជនរងគ្រោះ​ទាំង​០២​នាក់​នោះ​ទៅ​តម្កល់​នៅ​វត្ត​សិន​ចាំ​ស្រាវជ្រាវ​រក​ក្រុមគ្រួសារ​បន្តទៀត​ដើម្បី​ឱ្យ​មក​ទទួលយក​ទៅធ្វើ​បុណ្យ​ប្រពៃណី​៕

adverise with khmeread

មតិយោបល់