ប៉ូលិស​ខេត្តតាកែវ​ឃាត់​ចោរលួច​ស្រូវ​ម្នាក់

    តាកែវ ៖ ប៉ូលិស​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្តតាកែវ នៅ​ថ្ងៃទី​១៥ ​ធ្នូ​ ២០១៦​ វេលា​ម៉ោង​៤​ និង​៣០​នាទី​នៅ​ចំណុច​ភូមិ​តា​ឡឹង ឃុំ​ភ្នំ​ដិ​ន ស្រុក​គិរីវង់ ខេត្តតាកែវ បាន​ឃាត់​ជនសង្ស័យ​ម្នាក់​ក្នុងចំណោម​បក្ខពួក​ ២​ នាក់​ពាក់ព័ន្ធ​ករណី​លួច​ទម្លាក់​ស្រូវ​ពីលើ​រថយន្ត​ដែល​កំពុង​បើកបរ​។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​មាន​គ្នា​ពីរ​នាក់ ១ -​ឈ្មោះ​ យឿន ថា ភេទ​ប្រុស អាយុ​២០​ឆ្នាំ​ ឃាត់ខ្លួន​ និង​២-​ឈ្មោះ ​រ៉ា តឹក ភេទ​ប្រុស អាយុ​១៨​ឆ្នាំ​ គេចខ្លួន​។ ​អ្នក​ទាំងពីរ​នៅ​ភូមិ​កើតហេតុ​ខាងលើ​។​

    បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​បញ្ជូនទៅ​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តតាកែវ​តាម​នីតិវិធី៕

15555130 1215711668515706 1287267254 o
adverise with khmeread
Loading ad ...