កម្លាំង​ប៉ូលិស​ស្រុក​កោះសូទិន​បង្ក្រាប​បទល្មើស​នេសាទ​

    កំពង់ចាម ៖ កម្លាំង​ប៉ូលិស​ស្រុក​កោះសូទិន​បាន​សហការ​ជាមួយ​កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​មហា​លាភ ដឹកនាំ​ដោយ​លោក​អនុសេនីយ៍ឯក​ ស៊ី​ម យុ​ទ្ធា អធិការរង​ទទួល​សន្តិសុខ ចុះបង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់ នៅ​ចំណុច​កោះ​តា​ទុយ និង មាត់​បាង​រាំង​ជ្រំ ក្នុង​ឡូ​លេខ​០៨​ស្ថិតក្នុង ឃុំ​មហាលាភ​នៅ​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០១៦ នេះ។​

    ជា​លទ្ធផល​សមត្ថកិច្ច​បង្ក្រាបបាន លូ​ស្បៃ​មុង​ចំនួន​០៥​មាត់​, ​របាំង​ប្រួ​ប្រវែង​៥៣០​ម៉ែត្រ​, បង្គោល​ឬ​ស្សី​ចំនួន​៦១០​ដើម ​ត្រូវបាន​បំផ្លាញចោល​នៅនឹងកន្លែង​និង​លូ​ស្បៃ​មុង​ដឹក​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​ប៉ូលិស​ស្រុក ត្រៀម​ប្រគល់ឱ្យ​ជំនាញ​ជល់ផល​ខេត្តកំពង់ចាម​ចាត់ការ​តាម​និតិ​វិធី​៕​

adverise with khmeread