ម៉ិ​ក​ស៊ិ​ក​រកឃើញ​ផ្លូវ​រូង​ក្រោម​ដី​ធ្លាយ​ដល់​ទឹកដី​អាមេរិក​

    ​យោងតាម​ប្រភពព័ត៌មាន​រ៉​យ​ទ័​រ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បានឱ្យដឹងថា អាជ្ញាធរ​ម៉ិ​ក​ស៊ិ​កបាន​រកឃើញ​ផ្លូវ​រូង​ក្រោម​ដី​ចំនួន​ពីរ​ខ្សែ​បែក​ចេញពី​ទីក្រុង Tijuana ទៅ​សហរដ្ឋអាមេរិក ដែល​គេ​ជឿថា ជា​កម្មសិទ្ធិ​របស់​ក្រុម​ជួញដូរ​គ្រឿងញៀន​ឈ្មោះ Sinaloa ដឹកនាំ​ដោយ​ស្តេចត្រាញ់​គ្រឿងញៀន Joaquin 'El Chapo' Guzman ឬ​ហៅថា​អា​តឿ​។​

​    ​ក្រុម​អាជ្ញាធរ​និយាយថា យ៉ាងហោចណាស់​ផ្លូវ​មួយ​ខ្សែ​ត្រូវបាន​ប្រើ​សម្រាប់​ជួញដូរ​គ្រឿងញៀន​របស់​ក្រុម Sinaloa​។​

​    ​ផ្លូវ​រូង​ក្រោម​ដី​ឆ្លងទៅ​អាមេរិក​ជាច្រើន​ខ្សែ​ត្រូវបាន​រកឃើញ អំឡុង​សង្គ្រាម​ប្រឆាំង​គ្រឿងញៀន​រាប់​ទសវត្សរ៍​មកនេះ​។​

​    ​ផ្លូវ​រូង​ក្រោម​ដី​នេះ​អាច​បង្ក​ការ​ប្រឈម​ដល់​កិច្ចប្រឹងប្រែង​របស់លោក​ប្រធានាធិបតី​ជាប់ឆ្នោត ដូ​ណា​ល់ ត្រាំ ដើម្បី​សាងសង់​ជញ្ជាំង និង​ធានា​សុវត្ថិភាព​ព្រំដែន​អន្តរជាតិ​៕

ប្រភព៖បាងកកប៉ុស្ដិ៍

1 adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់