អ្នកវិទ្យាសាស្ត្រ​អះអាង​រឿង​គួរឱ្យភ្ញាក់ផ្អើល​! មនុស្ស​គួរ​ងូតទឹក​ម្តង​ឬ​ពីរដង​ក្នុង​មួយ​សប្តាហ៍​ទើប​មាន​សុខភាព​ល្អ​

    ​យើង​គ្រប់គ្នា​ងូតទឹក​យ៉ាងហោចណាស់​ម្ដង​ក្នុង​មួយថ្ងៃ​។ ឈប់​សិន​! យើង​គួរតែ​ងូត​ទឹកតែ ១ ឬ ២ ដង​ក្នុង​សប្ដាហ៍​បាន​ហើយ​ដើម្បី​សុខភាព​ល្អ​។​

​    ​ការ​ងូតទឹក​ច្រើនដង​អាចធ្វើឱ្យ​ខូច​ស្បែក​និង​សក់​របស់​យើង​បាន​។ អ្នកស្រាវជ្រាវ​បង្ហាញថា ទឹក​ក្ដៅ​ឧណ្ហៗ​គំរាមកំហែង​ដល់​ស្រទាប់​ស្ដើង​នៃ​ប្រេង​ធម្មជាតិ​នៅលើ​ស្បែក​របស់​យើង​។​

​    ​ដោយ​គ្មាន​ប្រេង​ទាំងនោះ ស្បែក​របស់​យើង​ស្ងួត​បែក​ប្រេះ និង​អាច​ឆ្លង​បាក់តេរី​និង​វីរុស​ទៀតផង​។ អ្នក​អាច​ងូតទឹក​ច្រើនដង​បាន ប្រសិនបើ​អ្នកធ្វើការងារ បែកញើស​រាល់ថ្ងៃ​។ ប៉ុន្ដែ​សម្រាប់​អ្នកធ្វើការ​បែកញើស​រាល់ថ្ងៃ​ទាំងនោះ​គឺ​កុំ​អី អ្នកជំនាញ​និយាយថា​សម្អាត​តែ​កន្លែង​មាន​ក្លិន​គឺ​គ្រប់គ្រាន់​ពេក​ហើយ​។​

​    ​ចំណុច​បន្ថែម​នោះ​គឺថា សម្លៀកបំពាក់​បាន​ស្រូប​និង​កម្ចាត់​ភាពកខ្វក់​ពី​ពួកយើង​ច្រើនណាស់​ទៅហើយ​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត