adverise with khmeread 000

ឃាត់ស្ត្រីម្នាក់តាមដីកាពីបទជំពាក់លុយ

     បាត់ដំបង ៖ ស្ត្រី​ម្នាក់​ត្រូវបាន​ប៉ូលិស​ព្រហ្មទណ្ឌ​ខេត្តបាត់ដំបង​ឃាត់ខ្លួន ថ្ងៃទី​១៩ មករា​ឆ្នាំ​២០១៧​ម៉ោង​១១​នៅ​ចំណុច​ភូមិ​ស្នឹង​ខាងកើត ឃុំ​ស្នឹង​ស្រុក​បាណន់​តាម​ដីកា​ពីបទ​រំលោភ​លើ​សេចក្តីទុកចិត្ត ។​

    ប៉ូលិស​និយាយថា ប៉ូលិស​បាន​អនុវត្ត​ដីកា​ឲ្យ​ចូលខ្លួន​លេខ​៣​ដ​.​ប​.​ខ​ចុះ​ថ្ងៃទី​១៨​មករា​ឆ្នាំ​២០១៥​របស់​ព្រះរាជអាជ្ញារង​លោក​ហេង លុយ​ឲ្យ​នាំខ្លួន​ឈ្មោះ​ស​ចាន់ថា​ភេទ​ស្រី​អាយុ​៥៨​ឆ្នាំ​រស់នៅ​ភូមិ​ស្នឹង​ខាងកើត ឃុំ​ស្នឹង ស្រុក​បាណន់​ពីបទ​រំលោភ​លើ​សេចក្តីទុកចិត្ត​ប្រព្រឹត្ត​កាលពី​អំឡុង​ខែមករា​ឆ្នាំ​២០១៥​នៅ​ចំណុច​ផ្សា​របឹង​ឈូក ភូមិ​ព្រែក​មហាទេព សង្កាត់​ស្វាយប៉ោ​ក្រុង​បាត់ដំបង​។​

    ករណីនេះ​បាន​បញ្ជូនទៅ​សាលាដំបូង​ខេត្តបាត់ដំបង​ដើម្បី​ចាត់ការ​តាម​និតិ​វិធី ៕

adverise with khmeread

មតិយោបល់