មិនដែល​ដឹង​ទាល់តែសោះ ថា​ផ្សិត​ជួយ​ព្យាបាល​ជំងឺ​ច្រើន​មុខ​ដល់​ម្លឹ​ង​!!!

    ​ផ្សិត​មាន​ច្រើន​ប្រភេទ​ប្រមាណ​ជា ១៤.០០០ ប្រភេទ ហើយ​មានតែ ៣ ពាន់​ប្រភេទ​ប៉ុណ្ណោះ​ដែល​អាច​បរិភោគបាន​។ ហើយ​ក្នុងចំណោម​ផ្សិត ៣ ពាន់​ប្រភេទ​នោះ មាន ៧០០ ប្រភេទ​គឺជា​ផ្សិត​ថ្នាំ​។​

​    ​ផ្សិត​ត្រូវបាន​គេ​ប្រើ​រាប់ពាន់​ឆ្នាំ​មកហើយ​ក្នុងការ​ចម្អិន​អាហារ និង​ធ្វើជា​ថ្នាំ​។ ផ្សិត​មាន​ផ្ទុក​សារធាតុចិញ្ចឹម​ជាច្រើន ដែល​រាងកាយ​របស់​អ្នក​មិនអាច​អត់​បាន​។ ហើយ​ខាងក្រោម​នេះ​គឺជា​អត្ថប្រយោជន៍​នៃ​ការបរិភោគ​ផ្សិត​។​

​    ​១. វីតាមីន B ចម្រុះ​មាន​ក្នុង​ផ្សិត​ជំរុញ​ប្រព័ន្ធ​រំលាយ​អាហារ ខណៈដែល​វា​មាន​កាបូ​អ៊ី​ដ្រា​ត​និង​ជាតិ​ខ្លាញ់​ទាប​ជួយ​អ្នក​សម្រក​ទម្ងន់​។​
​    ​២. សម្បូរ​វីតាមីន D ដូច្នេះ​មិនចាំបាច់​អាំង​ថ្ងៃ​ក៏​អាច​ទទួលបាន​វីតាមីន​នេះដែរ​។​
​    ​៣. យោងតាម​ការសិក្សា​ផ្សិត​ឈ្មោះថា លីង​ជឺ មាន​អត្ថប្រយោជន៍​ជួយ​ព្យាបាល​បញ្ហា​ថ្លើម ជាពិសេស​ថ្លើម​ប្រភេទ B បាន ៨១ ភាគរយ​ពី​ការបរិភោគ​វា​។​
​    ​៤. ជំរុញ​វីតាមីន Riboflavin ឬ​វីតាមីន B2 ៖ វីតាមីន​នេះ​ជំរុញ​ដល់​ប្រព័ន្ធ​រំលាយ​អាហារ និង​រក្សា​ថាមពល​របស់​អ្នក​។ មិនតែប៉ុណ្ណោះ វា​ជួយ​បង្កើត​គ្រាប់​ឈាមក្រហម ដែល​ពាំនាំ​អុកស៊ីសែន​ដល់​រាងកាយ​របស់​អ្នក​ទៀតផង​។ ផ្សិត Rimini ឬ Portobello សម្បូរ​វីតាមីន B2​។​
​    ​៥. សារធាតុ Selenium មាន​ក្នុង​ផ្សិត​ជំនួយ​ដល់​មុខងារ​ទី​រ៉ូ​អ៊ី​ត ហើយ​វា​គឺជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដ៏​ខ្លាំងក្លា​មួយ​។​
​    ​៦. បញ្ចុះ​ជាតិ​កូ​ឡេ​ស្តេ​រ៉ុល​។​
​    ​៧. បង្ការ​មហារីក​។​
​    ​៨. បន្ថយ​ជាតិ​ស្ករ​ក្នុង​ឈាម​។​
​    ​៩. បន្ថយ​ការ​រលាក​។​
​    ​១០. និង​ជំរុញ​សុខភាព​ផ្លូវភេទ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត