ខ្ទឹម ចេក ក្រូចឆ្មា សុទ្ធតែជា​របស់​ស័ក្តិ​សិទ្ធ​ព្យាបាល​ឫស តែ​យើង​មិនដែល​ចាប់អារម្មណ៍​!

    ​ឫស​ចាប់ផ្ដើម​ដុះ​នៅលើ​ស្បែក ជារឿយ​វា​បណ្ដាលមកពី​ការឆ្លង​មេរោគ​។ ពួកវា​អាចមាន​ទំហំ​ធំ ស្ដើង​អាស្រ័យទៅលើ​ភាព​ធ្ងន់ធ្ងរ​របស់​មេរោគ ហើយ​វា​អាច​ដុះ​គ្រប់កន្លែង​នៅលើ​រាងកាយ​។ ថ្វីបើ​ឫស​ទាំងនោះ​មិន​បង្ក​គ្រោះថ្នាក់ ប៉ុន្ដែ​វា​ធ្វើឱ្យ​យើង​មាន​អារម្មណ៍​មិន​ស្រួល​ជាមួយនឹង​វា​។​

​    ​ខាងក្រោម​នេះ​គឺជា​វិធី​កម្ចាត់​៖

​    ​១. ខ្ទឹមស​
​    ​កាត់​ខ្ទឹម​បន្តិច រួច​ដាក់​ពីលើ​ស្កុ​តបិត​លើ​ឫស​ទុកចោល​មួយ​យប់​។ ព្រលឹម​ឡើង​ដកចេញ លាង​តំបន់​បិត​នោះ​ជាមួយនឹង​ទឹក​ក្ដៅ​ឧណ្ហៗ​ជាការ​ស្រេច​។ ធ្វើបែបនេះ​រហូតដល់​តែ​ឫស​នោះ​របូត​បាត់​។​

​    ​២. សំបកចេក​
​    ​បកសំបក​ចេក​ចេញ​បន្តិច​បិត​ភ្ជាប់​ជាមួយនឹង​ស្កុ​ត ដាក់​ពីលើ​ឫស​។ ធ្វើបែបនេះ​ច្រើនដង​ក្នុង​មួយថ្ងៃ​ដើម្បី​ទទួលបាន​ប្រសិទ្ធភាព​លឿន​រហ័ស​។​

​    ​៣. ទឹកក្រូច​ឆ្មា​
​    ​ទឹកក្រូច​ឆ្មា​ល្អ​បំផុត​សម្រាប់​កម្ចាត់​ឫស អ្នក​គ្រាន់តែ​យក​សំឡី​មានទឹក​ក្រូចឆ្មា​បិត​ពីលើ​ឫស ហើយ​យក​ស្កុ​តម​កបិត​ពីលើ​ទុកចោល ១០ ទៅ ១៥ នាទី​សឹម​លាង​ទឹក​ចេញ​។ ធ្វើបែបនេះ​ជារឿយៗ ឫស​នឹង​បាត់ស្រមោល​៕

adverise with khmeread