ធ្លាប់​នៅ​សុខៗ​មាន​ស្នាម​ជាំ​លើ​ស្បែក​ទេ​? បើ​ធ្លាប់ ត្រូវ​ពិនិត្យមើល​ទាំង ១០ ចំណុច​នេះ លោកអ្នក​អាច​កើត​ជំងឺ​មួយ​ក្នុងនោះ​

    ​តើ​អ្នកមាន​សម្គាល់​ឃើញ​ស្បែក​របស់​អ្នក​ប្រែ​ទៅជា​ខ្មៅ ខៀវ ឬ​ក្រហម ដែរ​ទេ​? កត្តា​ទាំង ១០ ខាងក្រោម​នេះ អាច​បង្ហាញ​អ្នក​ថា​ហេតុអ្វី​បានជា​អ្នកមាន​ស្នាម​ជាំ​គ្រប់ពេល​បែបនេះ​។​

​    ​១. ប្រសិនបើ​អ្នកមាន​ជំងឺ​ទឹកនោមផ្អែម ជារឿយៗ​អ្នកនឹង​ឃើញ​មាន​ស្នាម​ជាំ​ដុំៗ នៅលើ​ស្បែក​។​
​    ​២. ការប្រើ​ថ្នាំ​ជាក់លាក់​៖ ថ្នាំ​មួយចំនួន​ដូចជា​ថ្នាំ​ពន្យារកំណើត ថ្នាំ Prednisolone និង​ថ្នាំ Prednisone អាចធ្វើឱ្យ​សរសៃឈាម​របស់​អ្នកខ្សោយ និង​បង្កើត​ឱកាស​ស្នាម​ជាំ​បាន​យ៉ាង​ឆាប់រហ័ស​។ ហើយ​ថ្នាំ​មួយចំនួន​ផ្សេងទៀត​ដូចជា ថ្នាំ​បង្ការ​កកឈាម ថ្នាំ​អា​ស្ពៀ​រី​ន និង​ថ្នាំ​បង្ការ​ប្លា​កែ​ត​អាចធ្វើឱ្យ​អសមត្ថភាព​កំណក​របស់​ឈាម​បាន​។​
​    ​៣. តំណពូជ​។​
​    ​៤. នៅពេល​ចាស់ ស្បែក​របស់​អ្នក​កាន់តែ​ស្ដើង ស្រទាប់​ខែល​ខាងលើ​ស្បែក​ដែល​បង្ការ​ពី​ការ​ដួល​នឹង​ថមថយ​ចុះ ជាហេតុ​ធ្វើឱ្យ​អ្នក​ងាយ​មាន​ស្នាម​ជាំ​។​
​    ​៥. ប្រសិនបើ​អ្នកជា​អ្នកជំងឺ Purpuric Dermatosis គឺជា​ជំងឺ​មួយ​កើតឡើង​នៅពេល​ចាស់​។ វា​ធ្វើឱ្យ​សរសៃឈាម​ឆ្មា​តូចៗ​ខ្សោយ បណ្ដាលឱ្យមាន​ស្នាម​ជាំ​តូចៗ​នៅលើ​ស្បែក​។​
​    ​៦. មិន​ឧស្សាហ៍​ហាត់ប្រាណ​។​
​    ​៧. ការ​ត្រូវ​កម្ដៅថ្ងៃ​ច្រើនពេក​។​
​    ​៨. មហារីក​ឈាម​៖ ស្នាម​ជាំ​អាចជា​សញ្ញា​មួយ​នៃ​ជំងឺ​តំណពូជ ឬ​មហារីក​ឈាម​។ វា​កើតឡើង​នៅពេលដែល​ឈាម​របស់​អ្នក​មិនអាច​កក​។​
​    ​៩. កង្វះ​វីតាមីន C​។​
​    ​១០. ស្បែក​ស្លេក​ពេក ក៏​ជា​មូលហេតុ​ធ្វើឱ្យមាន​ស្នាម​ជាំ​ដែរ​។ ភាគច្រើន​មាននៅ​អឺរ៉ុប ពពួក​ស្បែ​កស​ស្លេក​៕

1 adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់