នៅថ្ងៃមួយមុនការបោះឆ្នោតជាតិអាមេរិក លោកស្រី Hillary Clinton និងលោក Donald Trump បានចូលហាងនំបុ័ងមួយកន្លែងជាមួយគ្នា។
នៅពេលពួកគេចូលទៅក្នុងហាងភ្លាម លោក Donald Trump ក៏បានលួចនំបុ័ងបីដុំហើយដាក់ចូលក្នុងហៅប៉ៅរបស់គាត់យ៉ាងលឿន។ លោកបាននិយាយទៅកាន់លោកស្រី Hillary ថា "ឃើញទេ! ខ្ញុំឆ្លាតអ៊ីចឹង ដឹងនៅ? ម្ចាស់ហាងមិនបានឃើញអ្វីទាំងអស់ហើយខ្ញុំមិនចាំបាច់កុហក់នរណាដែរ។ ខ្ញុំច្បាស់ជាឈ្នះការបោះឆ្នោតលើកនេះហើយ"។
ដោយឮដូច្នេះលោកស្រី Hillary Clinton បាននិយាយទៅកាន់លោក Donald Trump យ៉ាងដូច្នេះថា "វាជាភាពមិនស្មោះត្រង់ប្រចាំត្រកូលពេញមួយជីវិតរបស់លោកទៅហើយ ទាំងល្បិកកល់និងការបោកប្រាស់។ ខ្ញុំនឹងបង្ហាញលោកនូវវិធីដ៏ស្មោះត្រង់មួយដើម្បីទទួលបានលទ្ធផលដូចគ្នា"។
ក្រោយនិយាយគ្នារួច លោកស្រីបានដើរសំដៅទៅម្ចាស់ហាងហើយនិយាយថា "ឱ្យនំបុ័ងខ្ញុំមួយដុំមក ខ្ញុំនឹងបង្ហាញលោកនូវសៀករហស្សកម្មមួយដល់លោកភ្លាម"។ ដោយឮដូច្នេះម្ចាស់ហាងក៏ចាប់អារម្មណ៍ហើយគាត់ក៏ព្រមទទួលសំណើរបស់លោកស្រី ហើយគាត់ក៏ឱ្យលោកស្រីនូវនំបុ័ងមួយដុំ។ លោកស្រីបានពិសាអស់មួយដុំហើយក៏បានសុំមួយដុំទៀត។ ម្ចាស់ហាងក៏ព្រមតាមសំណើទៀត។ បន្ទាប់មកលោកស្រីក៏សុំនំមួយដុំទៀតហើយក៏បានពិសាអស់រលីង។
ម្ចាស់ហាងចាប់ផ្តើមកើតក្តីសង្ស័យអំពីសៀករហស្សកម្មនេះហើយក៏បានសួរលោកស្រីថា "តើលោកស្រីកំពុងធ្វើអ្វីជាមួយនំប៉័ងបីដុំរបស់ខ្ញុំ?" លោកស្រី Hillary Clinton បានឆ្លើយតបថា "ឆែកមើលហោប៉ៅ Donald Trump ទៅឃើញនំប៉័ងទាំងបីដុំនោះហើយ"។
* បញ្ជាក់៖ នេះគ្រាន់តែជាអត្ថបទសំណើចល្បងប្រាជ្ញា ដែលប្រជាជនអាមេរិកយកមកនិពន្ធចែកគ្នាអានមុនបោះឆ្នោតប៉ុណ្ណោះ៕
