samsung-banner
adverise with khmeread

បុរស​ជនជាតិ​ចិន​ស្រវឹង​ ​បើករថយន្ត​បុក​របាំង​ថ្ម​ចែក​ទ្រូងផ្លូវ​មុខ​ទ្យា​ស្ថាន​ភាសាបរទេស

1

    ភ្នំពេញ ៖ បុរស​ជនជាតិ​ចិន​ម្នា​ក់បាន​បើករថយន្ត​មួយគ្រឿង​ម៉ាក​តូយ៉ូតា​ព្រូស​ទាំង​ខ្លួន​ស្រវឹង​ដាប ជ្រុល​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​បណ្ដាលឱ្យ​បាក់​អស់​មួយ​កង់​រថយន្ត​ដាច់​កាឡេ​កង់​មុខ​ខាងឆ្វេង​។​

    ហេតុការណ៍​នេះ​កាលពី​វេលា​ម៉ោង​១០​ និង​៣០​នាទី​យប់​ថ្ងៃទី​១៥​ ខែធ្នូ ​ឆ្នាំ២០១៦ ត្រង់ចំណុច​វិទ្យាស្ថាន​ភាសាបរទេស (IFL) ស្ថិត​តាម​មហាវិថី​សហព័ន្ធរុស្ស៊ី​ស្ថិតក្នុង សង្កាត់​ទឹកល្អក់​១ ខណ្ឌទួលគោក។​

    ប្រភព​បញ្ជាក់ថា រថយន្ត​បង្ក​ ​ម៉ាក​តូយ៉ូតា​ព្រូស​ពណ៌​ទឹកប្រាក់​ ពាក់​ស្លាក​លេខ​ភ្នំពេញ ​2W 3623 បើកបរ​ដោយ​បុរស​ជនជាតិ​ចិន​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​។​

    លុះ​មកដល់​ចំណុចកើតហេតុ​ដោយសារតែ​អ្នកបើកបរ​ស្រវឹង​​ ​ក៏បាន​រេ​ចង្កូត​ទៅខាង​ឆ្វេង​ដៃ​បាន​ជ្រុល​ទៅបុក​របាំង​ថ្ម ចែក​ទ្រូងផ្លូវ​បណ្ដាលឱ្យ​ខ្ទាត​ចេញពី​ទ្រង់ទ្រាយ​ដើម​ប្រមាណ​ជា​៥​ម៉ែត្រ​ហើយ​ភ្លាមៗ​ដោយសារតែ​រថយន្ត​មិនទាន់​អស់​ល្បឿន ក៏​បន្ត​ទៅមុខ​ប្រមាណ​ជា​៥០​មែត្រ​ទៀត​ទើប​រថយន្ត​ឈប់​នៅ​មួយកន្លែង​។​

    រីឯ​រថយន្ត​រង​ការខូចខាត​ដាច់​កាឡេ​កង់​មុខ​ខាងឆ្វេង​ព្រមទាំង​ផ្ទុះ​ពោង​ចេញមកក្រៅ​ថែមទៀត​ផង។ ​តែ​យ៉ាងណា​ក៏ដោយ​ក៏មិន​បង្ក​គ្រោះថ្នាក់​ដល់​អ្នកបើកបរ​នោះទេ​។​

    ក្រោយពេល​កើតហេតុ ភ្លាមៗ​អ្នកបើករថយន្ត​បង្ក​បាន​ទាក់ទង​ទៅខាង​មិត្តភក្ដិ​របស់ខ្លួន​ដែលជា​ជនជាតិ​ចិន​ដូចគ្នា​នោះ​ឱ្យមក​បើករថយន្ត​មក​យក​ខ្លួន​ចេញពី​កន្លែងកើតហេតុ​បាត់​តែម្តង​។​

    បន្ទាប់មក​ទើប​មាន​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មកដល់​ចំណុចកើតហេតុ​ហើយ​បាន​ទាក់ទង​ទៅខាង​ជំនាញ​ចរាចរណ៍​ក្រុង​មក​ស្ទូច​រថយន្ត​បង្ក​ដើម្បី​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រាជធានី​រងចាំ​ការដោះស្រាយ​នៅពេល​ក្រោយ​៕

adverise with khmeread

មតិយោបល់