ប៉ូលិស​បង្ក្រាប​ចោរលួច​រថយន្ត​ ២ ​គ្រឿង​វ៉ៃខ្នោះ​បាន​ ២ ​នាក់! ចោរហាមប៉ូលិសវ៉ៃបោចសក់​ (​មាន​វីដេអូ​)

    ភ្នំពេញ ៖ ប៉ូលិស​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​រាជធានី​ភ្នំពេញ សហការ​ជាមួយ​ប៉ូលិស​ព្រហ្មទណ្ឌ​ខណ្ឌ​ច្បារអំពៅ និង​ប៉ូលិស​ប៉ុស្តិ៍នគរបាលរ​ដ្ឌ​បាល​ច្បារអំពៅ​២​ បាន​ចាប់ខ្លួន​ជនសង្ស័យ​២​នាក់​ និងដកហូតរ​យន្ត​បាន​២​គ្រឿង​កាលពី​យប់​ថ្ងៃទី​១៥ ​ធ្នូ​ ២០១៦ ​នៅ​ចំណុច​ផ្ទះជួល​គ្មាន​លេខ ក្រុម​១២ ផ្លូវ​៣៥៧ ភូមិ​ដើម​ស្លែង សង្កាត់​ច្បារអំពៅ​២ ខណ្ឌ​ច្បារអំពៅ​ ព្រមទាំង​ឧបករណ៍​ជក់​ថ្នាំញៀន​មួយចំនួនទៀត។​

    ប៉ូលិស​និយាយថា រថយន្ត​ ២ ​គ្រឿង​បាន​បាត់​កាលពី​ថ្ងៃទី​១៣​ ​ធ្នូ ​២០១៦​ នៅ​ចំណុច​មុខផ្ទះ​លេខ​៥៣ ផ្លូវ​បេតុង ភូមិ​បឹង​សាឡាង សង្កាត់​-​ខណ្ឌ​ឬ​ស្សី​កែវ។ ​រថយន្ត​ដែល​ចោរលួច​ហើយ​ប៉ូលិស​ដកហូត​មកវិញ​ម៉ាក Mercedes ពណ៌​ខ្មៅ​ ស្លាក​លេខ​ភ្នំពេញ ​2F-4626 ​និង​ថយ​ន្ត​ម៉ាក​កាមរី​ (​បា​ឡែ​ន)​ ពណ៌​ស​ ស្លាក​លេខ​ភ្នំពេញ ​2AF-3769។​

    ប៉ូលិស​បន្តថា ជនសង្ស័យ​១-​ឈ្មោះ​ លាភ កែវ ភេទ​ប្រុស​ អាយុ​១៧​ឆ្នាំ ​មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ផ្ទះជួល​ខាងលើ និង​ឈ្មោះ ​ម៉ា រ៉េ​ឌឿ​ន​ភេទ​ប្រុស ​អាយុ​១៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ផ្ទះជួល​សង្កាត់​បឹង​កេក​ង​៣ ខណ្ឌចំការមន។ ​ក្រៅពី​ដកហូត​រថយន្ត​ប៉ូលិស​ដកហូត​បាន​ស្លាក​លេខ​រថយន្ត ​ន​.​ប​3077 ​មួយ​, ​បំពង់​ជក់​ថ្នាំញៀន​២,​ កាំភ្លើង​ជ័រ​១,​ មួក​កាតឹប​៦,​ ដាវ​១ ​និង​ចិ​ញ្ជី​ង​ថ្លឹង​ថ្នាំញៀន​១។​

    បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២​នាក់​និង​រថយន្ត​២​គ្រឿង​បាន​បញ្ជូនទៅ​ការិយាល័យ​ប៉ូលិស​ព្រហ្មទណ្ឌ​ក្រុង​ចាត់ការ​បន្ត៕

Untitled 1
adverise with khmeread