នេះ​ជា​មូល​ហេតុដែល​ធ្វើឱ្យ​បុរស​ឈឺ​ចុកចាប់​ស្មើ​ការ​សម្រាលកូន ពេល​គេ​ទាត់​ចំ​ពងស្វាស​!

    ​វា​ជាការ​ឈឺចាប់​ដែល​បុរសៗ​ពណ៌នា​ថា ស្មើ​ការ​សម្រាលកូន ហើយ​ឥឡូវ​មានការ​ពន្យល់ថា​តើ​ហេតុអ្វី​បានជា​ពេល​ត្រូវគេ​ទាត់​ចំ​ពងស្វាស​បង្ក​ការឈឺចាប់​យ៉ាងខ្លាំង​ក្លា​ដល់​បុរស​។​

​    ​នៅពេល​មានការ​ប៉ះពាល់​ដល់​ពង​ស្វាស បុរស​ជាច្រើន​រង​ការឈឺចាប់​ហួស​ថ្លែង គឺ​ឈឺ​ហួស​តំបន់​ក្បាលពោះ​ទៅទៀត បើទោះជា​មិនបាន​ទាត់​ចំពោះ​ក៏ដោយ​។​

​    ​ឥឡូវ​តារា YouTube ម្នាក់​ឈ្មោះ Simon Whistler ដែល​គ្រប់គ្រង​ឆា​នែ​ល​ឈ្មោះ "Today I Found Out" បាន​ពិនិត្យមើល​អំពី​ជីវវិទ្យា​នៅ​ពីក្រោយ​អាថ៌កំបាំង​កាយវិភាគវិទ្យា​ជាក់ស្តែង​នេះ​។​

​    ​នៅពេល​ពងស្វាស​កកើត​ដំបូង​នៅក្នុង​ទារក ការវិវឌ្ឍ​ន៍​នៃ​ពងស្វាស​កើតឡើង​នៅ​ពីលើ​ចង្កេះ ក្នុង​ពោះ​ក្បែរ​ក្រពះ​និង​តម្រងនោម​។​

​    ​អំឡុងពេល​ពេញវ័យ ពងស្វាស​ធ្លាក់​ចុះក្រោម​ប៉ុន្តែ​សរសៃប្រសាទ និង​សរសៃឈាម​ដែល​ត​ភ្ជាប់​ពងស្វាស​នៅ​ស្ថិត​ទីតាំង​ដដែល​។​

​    ​អ៊ីចឹង​នេះ​មានន័យថា​នៅពេល​ពងស្វាស​ត្រូវបាន​ទាត់​ចំ អារម្មណ៍​ឈឺចាប់​នឹងធ្វើ​ដំណើរ​ឡើងទៅ​លើ​ពងស្វាស​នីមួយៗ​ទៅក្នុង​ក្រហូង​ពោះ តាមរយៈ​បំពង់​ទឹកកាម ដែលជា​សរសៃប្រសាទ​ប​ឋ​ម​នៃ​ពងស្វាស​នីមួយៗ​។​

​    ​ការបណ្តាលឱ្យ​មានការ​ឈឺចាប់​ដ៏​ខ្លាំង​នឹង​កើតឡើង​នៅក្នុង​ក្រពះ​។​

​    ​បុរសៗ​ក៏​អាច​ចាប់ផ្តើម​ចង់​ក្អួត​ផងដែរ ដែល​លោក Whistler ពន្យល់ថា​នេះ​គឺ​មកពី​ការ​ច្រាល់​ចេញ​វត្ថុ​រាវ​ក្នុង​ប្រព័ន្ធ​ប្រសាទ​ក្នុងពេល​ដំណាលគ្នា​ទ្រង់​ទាយ​ធំ​។​

​    ​បើ​ផ្អែក​តាម​កម្រិត​នៃ​ការ​អត់ទ្រាំ​របស់​បុគ្គល​នីមួយៗ ការ​ទាត់​ពងស្វាស​អាច​បង្ក​ឱ្យ​បុរសៗ​ឈឺ​រាងកាយ​ឬក៏​ចង់​ក្អួត​បន្តិច ប៉ុន្តែ​ក្នុងករណី​ធ្ងន់ធ្ងរ​អាច​បង្កឱ្យមាន​ប​ញ្ហា​សុខភាព​បន្ត​ពូជ​រយៈពេល​យូរ ឬ​អាច​តម្រូវឱ្យ​ឆ្លង​ការវះកាត់​ដើម្បី​កាត់​ពងស្វាស​មួយ​ចេញ​៕

 

1
adverise with khmeread