ដាក់​ដាវ​សា​ម៉ូ​រ៉ៃ​ក្រោម​កែបម៉ូតូ​ប៉ូលិស​វ៉ៃខ្នោះ​២​នាក់​

    ភ្នំពេញ ៖ កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​ភ្នំពេញ​ថ្មី​បាន​សហការ​ជាមួយ​កម្លាំង​ផ្នែក​អន្តរាគមន៍​ខណ្ឌ​សែន​សុខ​បាន​ល្បាត​នៅក្នុង​ភូមិសាស្ត្រ​ត្រង់ចំណុច​ផ្លូវ​ឧក​ញ្ញា​ម៉ុង​ឫទ្ធី​ក្រុមទី​៩ ភូមិ​បា​យ៉ាប សង្កាត់​ភ្នំពេញ​ថ្មី បានឃើញ​ជនសង្ស័យ​ចំនួន ​០២ ​នាក់​ជិះ​ម៉ូតូ​ចំនួន​០១​គ្រឿង​ម៉ាក​ ZoomerX​ មានការ​សង្ស័យ​បាន​ហៅ​ឱ្យ​ឈប់​ធ្វើការ​ត្រួតពិនិត្យ​នៅក្នុង​កែបម៉ូតូ​ឃើញ​មាន​ដាវ​កែច្នៃ​ចំនួន​ ០១​ ដើម សមត្ថកិច្ច​បាន​ដកហូត​និង​នាំខ្លួន​ជនសង្ស័យ​ទាំង​០២​នាក់​យកមក​សាកសួរ​កាលពី​វេលា​ម៉​ង​៤​ល្ងាច​ថ្ងៃទី​១៥ ​ធ្នូ ​២០១៦។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឃាត់​មាន​១.ឈ្មោះ ​ឆ​ង ចិ​ត្រា​ ភេទ​ប្រុស ​អាយុ​២១​ឆ្នាំ ​ជនជាតិខ្មែរ​មុខរបរ​កម្មករសំណង់​ស្នាក់នៅ​ការដ្ឋាន​សំណង់​ភូមិ​ក្រាំង​អង្ក្រង ​សង្កាត់​ក្រាំងធ្នង់​ ខណ្ឌ​សែន​សុខ ​រាជធានី​ភ្នំពេញ ​និង​២.​ឈ្មោះ ​ផាត់ ពិ​សិ​ដ្ឋិ​ ភេទ​ប្រុស​ អាយុ​២០​ឆ្នាំ ​ជនជាតិខ្មែរ​មុខរបរ​កម្មករ​ស្នាក់នៅ​ឃ្លាំង​ឥដ្ឋការ៉ូ​ ភូមិ​ក្រាំង​អង្ក្រង​ សង្កាត់​ក្រាំងធ្នង់ ​ខណ្ឌ​សែន​សុខ ​រាជធានី​ភ្នំពេញ​។​ សម្ភារៈ​វត្ថុតាង​ចាប់យក​និង​ដកហូត៖ ​១.​ដាវ​កែច្នៃ​ចំនួន​០១​ដើម​និង​២.ម៉ូតូ​ចំនួន​០១​គ្រឿង​ម៉ាក​ ZoomerX​ ​ព​ណ៌​ខៀវ​ ពាក់​ស្លាក​លេខ​ភ្នំពេញ ​1F.4585។​

    បច្ចុប្បន្នកំពុង​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌ​សែន​សុខ​ស្រាវជ្រាវ​បន្តទៀត៕

Unnamed adverise with khmeread

មតិយោបល់