កំពុង​ជិះ​ម៉ូតូ​រកមើល​លួច​ម៉ូតូ​ក្នុងភូមិ ​ប៉ូលិស​វ៉ៃខ្នោះ​បាន​២​នាក់​

    ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់​ត្រូវបាន​ប៉ូលិស​ឃាត់ខ្លួន​ក្នុងករណី​ប៉ុនប៉ង​លួច​យក​ម៉ូតូ​កាលពី​ថ្ងៃទី​១៥​ ធ្នូ​ ២០១៦ វេលា​ម៉ោង​១០ ​និង​៣០​នាទី​យប់​នៅ​ចំណុច​ផ្លូវ​លេខ​៦៩​បេ​តេ ក្រុមទី​០៥ ភូមិ​ត្នោតជ្រុំ សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ចំនួន ០២ នាក់​រួមមាន ១-​ឈ្មោះ អ៊ុច សុ​វ​ណ្ណី ភេទប្រុស អាយុ ១៨ ឆ្នាំ មុខរបរ មិន​ប្រាកដ ស្នាក់​នៅផ្ទះ​គ្មាន​លេខផ្លូវលំ ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ (​ឃាត់ខ្លួន​)​ និង​២-​ឈ្មោះ ឆ​យ កក្កដា ហៅ មករា ភេទប្រុស អាយុ ១៨ ឆ្នាំ មុខរបរ មិន​ប្រាកដ ស្នាក់​នៅក្នុង​ការដ្ឋាន​សំណង់​កោះ​ពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ (​ឃាត់ខ្លួន​)។​

    វត្ថុតាង​ចាប់យក​បាន ដែក​មុខស្រួច​ចំនួន ០២, សោរ​បំពង់​លេខ​៨​ចំនួន ០២, ម៉ូតូ​០១​គ្រឿង​ម៉ាក​សេ​១២៥ ពណ៌​ខ្មៅ សេរី​២០១៦ លេខ​តួ​+​ម៉ាស៊ីន ៩៤៨២៤៥៤ ពាក់​ស្លាក​លេខ ភ្នំពេញ 1FO-1113 និង ទូរស័ព្ទដៃ​ចាស់​ ០១​ គ្រឿង។​

    ប៉ូលិស​បន្តថា នៅ​មុនពេល​កើតហេតុ​កម្លាំង​ល្បាត​របស់​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌមានជ័យ និង កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​បឹងទំពុន បានធ្វើការ​ល្បាត​ពួនស្ទាក់​នៅក្នុង​មូលដ្ឋាន​សង្កាត់ បឹងទំពុន ហើយ​នៅពេល មកដល់​ចំណុច​ផ្លូវ​លេខ​៦៩​បេ​តេ ក្រុមទី​០៥ ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ (​ចំណុចកើតហេតុ​)​ ក៏​ប្រទះឃើញ​ជនសង្ស័យ​០២​នាក់​ឈ្មោះ ឆ​យ កក្កដា និង ឈ្មោះ អ៊ុច សុ​វ​ណ្ណី ជិះ​ម៉ូតូ​០១​គ្រឿង​ម៉ាក​សេ​១២៥ ពណ៌ខ្មៅ សេរី​២០១៦ ពាក់​ស្លាក​លេខ ភ្នំពេញ 1FO 1113 ដោយ​ពុំមាន​ពាក់​មួយ​សុវត្ថិភាព។​

    ដោយមាន ការសង្ស័យ​ប៉ូលិស​ក៏​ឃាត់​ត្រួតពិនិត្យ​ឆែកឆេរ​រកឃើញ​ឧបករណ៍​សម្រាប់​កាច់​សោក​ម៉ូតូ​ចំនួន ២​ សម្រាប់ ​(ដែក​មុខស្រួច​ចំនួន ០២ និង សោ​បំពង់​លេខ​០៨​ចំនួន ០២) នៅជាប់​ខ្លួន​ជនសង្ស័យ​ទាំងពីរ នាក់ (​ក្នុង​ម្នាក់​មាន០១​សម្រាប់)​។​

    ភ្លាមនោះ​កម្លាំង​យើង​ក៏បាន​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​ ០២ ​នាក់​យកមក​សាកសួរ​នៅ​ស្នាក់​ប៉ុស្តិ៍​បឹងទំពុន ហើយជនសង្ស័យ​ទាំង​២​នាក់​បាន​ឆ្លើយ​សារភាពថា ពួកគេ​ទាំងពីរ​នាក់​ពិតជា​មាន​បំណង​ដើររក​លួច​ម៉ូតូ​របស់គេ​នៅ ក្នុង​សង្កាត់​បឹងទំពុន​ពិតប្រាកដ​មែន។​

    បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២​នាក់​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន ដើម្បី​កសាង សំណុំរឿង៕​

Unnamed %282%29 adverise with khmeread

មតិយោបល់