adverise with khmeread 112233

ចាប់កុមារីអាយុ១០ឆ្នាំរំលោភប៊ិះបានសម្រេចជាប់ខ្នោះ

     សៀមរាប ៖ ប៉ូលិស​ក្រុង​សៀមរាប​បាន​ឃាត់​បុរស​ម្នាក់​នៅវេលា​ម៉ោង ៣​ទៀបភ្លឺ​ថ្ងៃ​១៩​មករា​ឆ្នាំ​២០១៦​នៅ​ចំណុច​បន្ទប់​ជួល ភូមិ​ត្រពាំង​សេះ សង្កាត់​គោកចក ក្រុង​សៀមរាប បន្ទាប់ពី​ចាប់រំលោភ​លើ​អនីតិជន អាយុ​១០​ឆ្នាំ​ម​មិនបាន​សម្រេច ។​

    ប៉ូលិស​ក្រុង​សៀមរាប​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ឈ្មោះ​ឈិន វុទ្ធី​ហៅ​កន សំបូរ​ភេទ​ប្រុស​អាយុ​៣៤​ឆ្នាំ​មុខរបរ​រត់​ម៉ូតូឌុប ស្នាក់នៅ​បន្ទប់​ជួល​ភូមិ​ត្រពាំង​សេះ សង្កាត់​គោកចក ក្រុង​សៀមរាប​។​ចំណែក​កុមារី​រងគ្រោះ​ឈ្មោះ​ឡ​.​ស​អាយុ​១០​ឆ្នាំ​ពិការភាព​តាំងពី​ងា​យុ​៥​ឆ្នាំ​ស្នាក់នៅ​ជាមួយ​ឳ​ពុក​ម្តាយ​បន្ទប់​ជួល​ក្បែរ​គ្នា បាន​ចាប់​នាង​រំលោភ​តែ​មិនបាន​សម្រេច ត្រូវបាន​អ្នកស្រុក​ចាប់ខ្លួន​ប្រគល់​ឲ្យ​ប៉ូលិស ចាត់ការ​តាម​នីតិវិធី ៕​

adverise with khmeread

មតិយោបល់