សុភាសិត​ទាំង​១៦​មកពី​ប្រទេស​ជុំវិញ​ពិភពលោក​បង្កប់​អត្ថន័យ​ឆ្លុះបញ្ចាំង​ពី​សង្គមមនុស្ស​លើ​ពិភពលោក​ត្រូវ​គ្មាន​ខុស​ត្រង់ណា​ទេ​

    ​ពី​ប្រទេស​កេ​ន​យ៉ា និង​ស៊ុយអែត​រហូតដល់​ប្រទេស​អេ​ត្យូ​ពី និង​រុស្ស៊ី ខាងក្រោម​នេះ​គឺជា​សុភាសិត​ដ៏​មានន័យ​នៅ​ជុំវិញ​ពិភពលោក ដែល​អ្នក​រចនា​នៅ​ទីក្រុង​ម៉ាន​ឆេស​ស្ទើរ​ឈ្មោះ James Chapman បាន​ប្រែ​សម្រួល​ជា​រូបភាព​។​

​    ​១. នៅពេល​ដំរី​ប្រយុទ្ធ​គ្នា ស្មៅ​ឯណោះ​ទេ​ជា​អ្នករងគ្រោះ (​សុភាសិត​កេ​ន​យ៉ា​)
​    ​មានន័យថា​៖ នៅពេល​ពួក​មានអំណាច​ប្រយុទ្ធ​គ្នា អ្នកតូចតាច​ឯណោះ​ទេ​ជា​អ្នករងគ្រោះ​។​

​    ​២. ខ្នើយ​គឺជា​អ្នកផ្តល់​ប្រឹក្សា​ល្អ​បំផុត (​សុភាសិត​ស៊ុយអែត​)
​    ​មានន័យថា​៖ ដេក​នៅលើ​បញ្ហា​ហើយ​ចាំ​មើលថា​តើ​អ្នកមាន​អារម្មណ៍​យ៉ាងណា​នៅពេល​ព្រឹក​។​

​    ​៣. កន្លែង​រអិល​មិន​ស្គាល់​សូម្បីតែ​ស្តេច (​សុភាសិត​កេ​ន​យ៉ា​)
​    ​មានន័យថា​៖ បើទោះជា​មនុស្ស​មានអំណាច​កម្រិតណា​ក៏​ពួកគេ​នៅតែ​ជា​មនុស្ស​ធម្មតា​។​

​    ​៤. ប្រសិនបើ​ពិភពលោក​ទាំងមូល​ជន់​លិច វា​មិនមែនជា​បញ្ហា​សម្រាប់​សត្វ​ទា​ឡើយ (​សុភាសិត​តួ​ក​គី​)
​    ​មានន័យថា​៖ រឿង​ដែល​អាក្រក់​សម្រាប់​អ្នក មិនមែន​អាក្រក់​សម្រាប់​មនុស្ស​រាល់​គ្នា​ឡើយ​។​

​    ​៥. កង្កែប​ក្នុង​អណ្តូង​មិនបាន​ដឹង​ពី​សមុទ្រ​ដ៏​ធំ​ល្វឹងល្វើយ (​សុភាសិត​ជប៉ុន​)
​    ​មានន័យថា​៖ មានរឿង​ជាច្រើន​ទៀត​បាន​កើតឡើង សូម​ព្យាយាម​មើលរូប​ភាព​ដែល​ធំ​។​

​    ​៦. ដើម្បី​រស់​ជាមួយ​ឆ្កែចចក អ្នក​ត្រូវតែ​លូ​ឱ្យ​ដូច​ពួកវា (​សុភាសិត​រុស្ស៊ី​)
​    ​មានន័យថា​៖ ក្នុងស្ថានភាព​គ្រោះថ្នាក់ ត្រូវ​ព្យាយាម​បត់បែន​តាម​កុំបី​ខាន​។​

​    ​៧. មាន​ដំឡូង​ស្អុយ​នៅ​គ្រប់កា​រ៉ុង (​សុភាសិត​វែ​ល​)
​    ​មានន័យថា​៖ គ្រប់​សង្គមមនុស្ស​តែងតែមាន​មនុស្ស​អាក្រក់​។​

​    ​៨. ធុង​ទទេ​គោះ​ឮ​សំឡេង​ខ្លាំង (​សុភាសិត​អ៊ី​ស្លង់​)
​    ​មានន័យថា​៖ មនុស្ស​និយាយ​ប្រូ​ក​ប្រាជ្ញ​ច្រើន​ធ្វើ​ដូច​ខ្លួនឯង​ដឹង​គ្រប់​អ្វីៗ​ទាំងអស់ តាមពិត​គ្មាន​ដឹង​អ្វី​ទេ​។​

​    ​៩. នៅពេល​សំណាញ់​ពីងពាង​សហការគ្នា ពួកវា​អាច​ចង​តោ​មួយ​ក្បាល​បាន (​សុភាសិត​អេ​ត្យូ​ពី​)
​    ​មានន័យថា​៖ ជាមួយ​ការងារ​ជា​ក្រុម អ្នកតូច​អាច​បង្ក្រាប​អ្នកធំ​បាន​។​

​    ​១០. ពងមាន់​គិតថា វា​ឆ្លាត​ជាង​មេមាន់ (​សុភាសិត​ប៉ូឡូញ​)
​    ​មានន័យថា​៖ មនុស្ស​វ័យក្មេង​គិតថា ពួកគេ​ដឹង​អ្វីៗ​គ្រប់យ៉ាង​។​

​    ​១១. បើ​ដួល ៧ ដង លើក​ទី ៨ ត្រូវ​ងើបឡើង (​សុភាសិត​ជប៉ុន​)
​    ​មានន័យថា​៖ កុំ​ទុកឱ្យ​បរាជ័យ​ទាញ​អ្នក​ថយក្រោយ​។​

​    ​១២. ផ្លែឈើ​ចេញពី​ដើម​តែមួយ​មាន​រសជាតិ​ខុសគ្នា (​សុភាសិត​ចិន​)
​    ​មានន័យថា​៖ សមាជិក​ពី​គ្រួសារ​តែមួយ​មាន​បុគ្គលិកលក្ខណៈ​ខុសគ្នា​។​

​    ​១៣. អ្នក​ព្យួរ​ស្រែ​ដ៏​ពូកែ​អាច​ព្យួរ​បាន​សូម្បី​ជាមួយ​ក្ងាន (​សុភាសិត​លី​ទុយ​អា​នី​)
​    ​មានន័យថា​៖ កម្មករ​ល្អ​អាចធ្វើ​ការងារ​របស់​ពួកគេ​សូម្បីតែ​ជាមួយ​ជាមួយ​ឧបករណ៍​អន់ៗ​។​

​    ​១៤. ខ្លាឃ្មុំ​និង​អ្នកប្រមាញ់​ខ្លាឃ្មុំ​មានគំនិត​ខុសគ្នា (​សុភាសិត​ន័​រ​វែ​ស​)
​    ​មានន័យថា​៖ ការខ្វែងគំនិត​គ្នា​ខ្លះ​មិនអាច​ដោះស្រាយ​បានទេ​។​

​    ​១៥. ពុកចង្ការ​មិនអាច​ធ្វើឱ្យ​អ្នក​ក្លាយជា​ទស្សនវិទូ​ទេ (​សុភាសិត​អ៊ីតាលី​)
​    ​មានន័យថា​៖ អ្នក​មិន​វាយតម្លៃ​មនុស្ស​តែ​សំបក​ក្រៅ​បានទេ​។​

​    ​១៦. ពួក​បិសាច​តែង​យក​កាដូ​របស់​ពួកវា​ទៅវិញ (​សុភាសិត​អ៊ុយ​ក្រែ​ន​)
​    ​មានន័យថា​៖ អ្វីដែល​បានមក​ស្រួល ទៅវិញ​ក៏​ស្រួល​ដែរ​។ គ្មានអ្វី​ស្ថិត​ស្ថិរ​ជា​និរន្ត​ឡើយ​៕

0 adverise with khmeread

អ្នកនឹងចូលចិត្ត