samsung-banner
adverise with khmeread

ចោរប្លន់​ទ្រង់ទ្រាយធំ!!! ប្លន់ពី​អាជីវករ​លក់​មាស​នៅ​ផ្សារ​ឧដុង្គ​អស់ ​៤០ ​តម្លឹង

Untitled 1

    កំពង់ស្ពឺ​ ៖ មាន​ករណី​ប្លន់​ក្នុងផ្ទះ​ចាប់ផ្តើម​កើត​ទៀតហើយ កាលពី​ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ ២០១៦ វេលា​ម៉ោង​៤ ​និង​៤៩​នាទី​ល្ងាច​នៅ​ចំណុច ភូមិ​ឃ្លាំង​ប្រាំ ឃុំ​វាំង​ចាស់ ស្រុក​ឧ​ត្តុ​ង្គ​ ខេត្តកំពង់ស្ពឺ ដោយ​ពួកចោរ​ប្លន់​យក​មាស​អស់​ ៤០ ​តម្លឹង​ពី​អាជីវករ​លក់​មាស​នៅ​ផ្សារ​ឧដុង្គ​។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ អ៊ី​ង ប៊ុន​តុង ភេទ​ប្រុស អាយុ៣៣​ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ អាជីវករ​លក់​មាស មាន​ទីលំនៅ ភូមិឃ្លាំង​ប្រាំ ឃុំ​វាំង​ចាស់ ស្រុក​ឧ​ដ្តុ​ង​ ខេត្តកំពង់ស្ពឺ។​

    ជនរងគ្រោះ​បានបញ្ជាក់​ប្រាប់​ប៉ូលិស​ថា ជនល្មើស មាន​គ្នា​០២​នាក់ ពុំ​ស្គាល់​អត្តសញ្ញាណ​មាន​ភិនភាគ​ដូចខាងក្រោម ១-​ភិន​គាគ​អ្នកបើក​ម៉ូតូ ពាក់អាវ​ការពារ​ពណ៌​ខ្មៅ​ ខោ អត់​ចំណាំ​, ២-​ភិន​គាគ អ្នក​អង្គុយ​ពីក្រោយ​ពាក់អាវ ព​ណ៌ស​ឆ្នូត​ដៃ​វែង ខោ​ពុំ​ចាំ អាយុ​៤០​ឆ្នាំ​ ជនជាតិខ្មែរ​ និង​សម្ភារៈ​បាត់បង់​មាន​មាស​ចំនួន​៤០តម្លឹង។​

    ប៉ូលិស​បន្តថា នៅ​មុនពេល​កើតហេតុ​ថ្ងៃ ខែ ឆ្នាំ ខាងលើ​ជនរងគ្រោះ​បាន​លក់​មាស​នៅ​ផ្សារ​ឧ​ដ្តុ​ង្គ​ចំនួន​២​ទូ​ដោយ​ប្តីលក់​០១​ទូ​ និង​ប្រពន្ធ លក់ ០១​ទូ។ ​ក្នុងពេល​កើតហេតុ​ប្តី បាន​ជិះ​ម៉ូតូ​ហុងដា​C125 ពណ៌​ខ្មៅ​សេរី​ឆ្នាំ​២០១៣​ ​យក​គ្រឿងអលង្ការ​ដែល​ខ្លួន​បាន​លក់​មក​ទុក​នៅផ្ទះ​។ រួចមក​ក៏​ជិះ​ម៉ូតូ​ទៅយក​គ្រឿងអលង្ការ​របស់​ប្រពន្ធ​មក​ទុក​នៅផ្ទះ​ទៀត។​

    លុះ​ពេល​ជិះ​មកដល់​មាត់ច្រក​ទ្វាររបង​ចូល​ផ្ទះ ស្រាប់​តែមាន​ជនល្មើស ចំនួន​២​នាក់ ជិះ​ម៉ូតូ​ម៉ាក​ហុងដា​សេ​125​ ពណ៌​ខ្មៅ​ ពុំ​ចាំ​សេរី​ និង​ស្លាក​លេខ​ជិះ​មក​ឈប់​ពីក្រោយ​ជនរងគ្រោះ​ភ្លាមនោះ ជនល្មើស ដែល​ជិះ​ពីក្រោយ​បាន​ស្ទុះ​មក​ចូលធ្វើ​សកម្មភាព​យក​កាំភ្លើងខ្លី​ពុំ​ស្គាល់​ម៉ា​កមក​ភ្ជុង់​ជនរងគ្រោះ​ប្រតាយប្រតប់​ទាញយក​កាបូប​គ្រឿងអលង្ការ ហើយ​យក​កាបូប​នោះ ឡើង​ជិះ​ម៉ូតូ​ទាំងពីរ​នាក់​ឆ្ពោះទៅ​ទិសខាងកើត ឡើងទៅ​ផ្លូវ​៥២ ​សំដៅទៅ​ទិស​ខាងលិច​បាត់​តែម្តងទៅ៕​

adverise with khmeread

មតិយោបល់