samsung-banner
adverise with khmeread

រន្ធត់ចិត្តនៅពេលឃើញរូបភាពកុមារជាច្រើននៅកូរ៉េខាងជើងត្រូវគេបង្ខំឲ្យធ្វើការដូចទាសករ

Untitled 1

          ដោយ​ធ្វើ​កា​រនិង​ដៃផ្ទាល់​នៅ​ក្រោម​កម្តៅថ្ងៃក្តៅ​ហែង ទាសករជា​កុមារ​ទាំង​នេះ​បាន​រើស​ថ្ម​ច្រក​ចូល​បាវ ខណៈ​ពេល​កុមារផ្សេងៗទៀត​យក​ញញួរជុសជុល​ផ្លូវ​រថ​ភ្លើង។ ដោយយក​ម៉ោង​សិក្សានិង​ត្រូវ​បានបង្ខំ​ឲ្យ​ធ្វើ​កា​រងារ​ធ្ងន់​ៗហើយ​ធ្វើ​ការ​រហូត​ដល់១០​ម៉ោង​ក្នុងមួយថ្ងៃ។

          រូបភាព​នៃការ​រំលោភ​សិទ្ធិ​មនុស្សនៅ​កូរ៉េខាងជើង​ដែល​ត្រូវ​បាន​បង្ហាញ​ដោយ​កាសែត Daily Mirror ​ធ្វើ​ឲ្យ​ពិភព​លោក​មានការតក់ស្លុត។ បណ្តាញ​អ្នក​ផ្តល់​ព័ត៌មាន​ដ៏ក្លាហាន​បាន​ប្រើប្រាស់ម៉ាស៊ីន​ថត​​ ដើម្បី​លួច​ថតរូបភាព​ក្នុងរយៈ​ពេល​ពេញមួយឆ្នាំ​មក​នេះ។​

          នៅក្នុងរូបភាព​ឯកសារមួយ ដែលថតនៅ​ខេត្ត​ភាគឥសាន Ryanggang ​គេ​ឃើញ​ក្មេងៗ​ពី​៨ទៅ៩នាក់ស្លៀក​ឈុត​កីឡា​ត្រូវបាន​គេបញ្ជាឲ្យ​វាយ​បំបែក​ដុំថ្ម​នៅ​ត្រង់ចំណោត​ភ្នំ។

          ក្មេងស្រី​ចាប់គូ​គ្នា ខណៈ​ពួកគេ​ព្យាយាម​លើក​ថ្មធំៗ​មក​គរជាពំនូក។ ក្មេង​ប្រុសម្នាក់​បង្ហាញទឹក​មុខ​បែបនឿយ​ហត់ដោយ​សារតែ​ការងារដ៏លំបាក​នេះ។​ គ្រូ​បង្រៀន​ដែល​បាំងមុខ​ពីកម្តៅថ្ងៃ​បានបញ្ជា​ទៅក្មេងៗទាំង​នេះ​ឲ្យច្រក​ថ្ម​បន្ថែម​ទំ​ហំ​ស្មើនឹងខ្លួន​របស់ពួកគេ។

          ប៉ុន្តែផ្ទុយទៅវិញមេដឹកនាំ​ Kim Jong un បាន​ប្រញាប់ប្រញាល់ចំណាយ​ប្រាក់​រាប់លាន​ដុល្លារ​ទៅលើ​ការ​ផលិត​កាំជ្រួច​និង​អាវុធនុយក្លេអ៊ែរ។ បន្ទាប់ពី​ការ​ធ្វើ​តេស្តនុយក្លេអ៊ែរ​លើក​ទី​៤​កាល​ពីខែមករា ប្រទេស​នេះ​បាន​បង្វែរ​ការ​គំរាម​កំ​ហែង​ទៅលើ​ប្រទេសកូរ៉េខាងត្បូង​ អាមេរិក និង ​​អង់គ្លេស ​ផងដែរ។

          កាល​ពីសប្តាហ៍​មុនមន្ត្រីអាមេរិក​បាន​បញ្ជាក់ថា កូរ៉េ​ខាងជើងមាន​សមត្ថ​ភាព​ភ្ជាប់​ក្បាល​នុយក្លេអ៊ែរ​នឹងកាំជ្រួញ។ បើទោះបីជា​ចង់ធ្វើ​ខ្លួនជា​មហាអំណាច​ដ៏ធំមួយ​ក៏ដោយ ក៏ប្រទេសនេះ​បាន​រំលោភច្បាប់អន្តរជាតិ​ ដោយ​កេញប្រវ័ញ្ច​លើ​កំលាំងពលកម្មកុមារ។

          ដោយ​មាន​ប្រជាជាន​ជាង​២៤​លាន​នាក់​ អ្នកជំនាញ​សិទ្ធិ​មនុស្ស​ព្រមាន​ថា កុមាររាប់លាន​នាក់​កំពុង​ត្រូវ​បាន​ប្រើប្រាស់​ជា​ទាសករ​រៀងរាល់​ថ្ងៃ។

          សកម្មជន​អះអាងថា កុមារខ្លះមក​ពី​គ្រួសារក្រីក្រ​មិនបាន​ចូល​សាលា​ពេញ​មួយឆ្នាំ​ ហើយ​ពលករកុមារ​ប្រឈម​នឹង​ការ​វាយដំ​យ៉ាងឃោរឃៅ​ ប្រសិន​បើ​ពួក​គេ​មិន​បាន​បំពេញ​ការ​ងារ​ចប់សប់គ្រប់៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់