ស្រវឹង​ជោក បើករថយន្ត ​Lexus​ បុក​របង​ថ្ម​ចែក​ទ្រូងផ្លូវ​ខ្ទេច​

    ភ្នំពេញ ៖ ខណៈពេល​មេឃ​កំពុង​តែមាន​ភ្លៀង​មាន​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស RX ៣០០ មួយគ្រឿង​ដែល​សង្ស័យ​ម្ចាស់​ស្រវឹង​ជោគជាំ បាន​បើករថយន្ត​ជ្រុល​ទៅបុក​របាំង​ថ្ម​ខ្ទេច​រថយន្ត​ធ្ងន់ធ្ងរ​ទៅមុខ​លែងរួច តែ​សំណាងល្អ​ម្ចាស់​រថយន្ត​មិនមាន​របួស និងបង្ក​គ្រោះថ្នាក់​ដល់​អ្នកដទៃ​។​

    គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២ ​និង​៣០​នាទី​យប់​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦ ត្រង់ចំនុច​មុខ​មន្ទីរពេទ្យ​ព្រះ​កុស​មៈ​ស្ថិតក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

    ប្រភពពី​កន្លែងកើតហេតុ​បានឱ្យដឹងថា ខណៈពេល​មេឃ​កំពុងតែ​ភ្លៀង​ខ្លាំង​មាន​រថយន្ត​មួយគ្រឿង​ម៉ាក​ឡិច​ស៊ី​ស​ ពណ៌​ស ​ពាក់​ស្លាក​លេខ​ភ្នំពេញ ​2AH- 6825 បើកបរ​ដោយ​បុរស​ម្នាក់​រួម​ដំណើរ​ដោយ​បុរស​ម្នាក់ទៀត​មិន​ស្គាល់​អត្តសញ្ញាណ​បើកបរ​តាមផ្លូវ​២៧១ ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​លឿន​។​

    លុះ​មកដល់​ចំណុចកើតហេតុ​រថយន្ត​ខាងលើ​បាន​ជ្រុល​ចង្កូត​ទៅបុក​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ​បណ្ដាលឱ្យ​រថយន្តបុក​ជាប់​ទៅ​និង​ក្បាល​នាគ​ខូចខាត​រថយន្ត​ផ្នែក​ខាងមុខ និង​ផ្ទុះ​ពោង​ការពារ​ទៀតផង ចំណែក​ក្បាល​នាគ​ពុះ​ចែក​ទ្រូង​ផ្លូ​វ​វិញ​គ្រាន់តែ​វៀច​ចេញពី​ទ្រង់ទ្រាយ​ដើម​តែប៉ុណ្ណោះ។​

    ក្រោយពេល​កើតហេតុ​ដោយសារតែ​សមត្ថកិច្ច​មិនទាន់​មក​អន្តរាគមន៍​នៅ​និង​កន្លែងកើតហេតុ​បុរស​ជា​ម្ចាស់​រថយន្ត​រួមជាមួយ​អ្នករួមដំណើរ​បានចេញ​មក​ទាំង​សភាព​ឈរ​មិន​នឹង នាំគ្នា​ឡើង​កាត់​ស៊ី​គេចខ្លួនបាត់​ទុក​តែ​រថយន្ត​នៅ​រង់ចាំ​ជំនាញ​ចរាចរណ៍​ក្រុង​មក​ស្ទូ​វ​រថយន្ត​បង្ក​យកទៅ​រក្សាទុក​នៅ​កា​រិ​យា័​យ​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ ដោះស្រាយ​នៅពេល​ក្រោយ៕

adverise with khmeread