សកម្មជនសុវត្តិភាពផ្លួវថ្នល់ តាមទាន់ស្ត្រីម្នាក់ដែលព្យាយាមថតស៊ែលហ្វីនៅពេលកំពុងបើកបរ

          អ្នក​បើក​បរ​រថយន្ត​ម្នាក់​ត្រូវ​បាន​តាម​ទាន់​ឃើញ​កំពុងព្យាយាម​ថត​ស៊ែល​ហ្វី​ខណៈ​ខ្លួន​កំពុង​កាន់ចង្កូត​រថយន្ត​។ ស្ត្រីម្នាក់នេះ​ទំនងជា​ព្យាយាម​បង្អួត​ដាក់​អ្នក ដំណើរបុរស​ម្នាក់​​ខណៈ​ពេល​នាង​លេងទូរស័ព្ទជិត​៣០​វិនាទី​ នៅ​ពេល​រង់ចាំ​ភ្លើង ស្តុបក្នុង​រថយន្ត​ BMW។​​

          បន្ទាប់ពី​បាន​បើក​មើល​រូបភាព​ក្នុងទូរស័ព្ទ នាងចាប់ផ្តើម​រៀបចំ​ខ្លួន​ទាញ​សក់​ចុះឡើង​ និង​អើត ក ​មក​មុខបន្តិច​ដើម្បី​ថតរូបភាព​ខ្លួន​ឯង។ ប៉ុន្តែ​នាង​ចាប់ ផ្តើម​ភ្ញាក់ផ្អើល​និងស្លន់ស្លោ​នៅ​ពេល​អ្នក​ជិះកង់​បាន​បង្ហាញ​មុខ​នៅ​កញ្ចក់ទ្វាររថ យន្ត​របស់នាង​ ហើយ​នាង​ដឹងថា នាងត្រូវ​បាន​គេថតហើយ។

          សកម្មជនសុវត្តិភាពផ្លួវថ្នល់ជិះកង់​រូបនេះដែល​គេដាក់ឈ្មោះTraffic Droid បានថតជាប់​ហេតុ​ការណ៍​នេះ​ដោយ​ម៉ាស៊ីនថតភ្ជាប់នៅ​លើ​មួក​របស់គាត់ ខណៈ​ពេល​ស្ត្រីអ្នក​បើក​បរម្នាក់នេះ​បើក​រថយន្ត​គេចចេញ​ពេល​ភ្លើង​ខៀវ៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត