ហែក​ជញ្ជាំង​ផ្ទះ...ចូល​មុង​ចាប់រំលោភ​ក្មេងស្រី​អាយុ ​១៤ ​ឆ្នាំ​ជាប់​ខ្នោះ​

    កំពត ៖ ប៉ូលិស​ស្រុក​អង្គរជ័យ​នៅ​ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ​២០១៦ វេលា​ម៉ោង ៤​ ទៀបភ្លឺ កន្លងទៅនេះ បាន​ឃាត់​ជនសង្ស័យ​ម្នាក់​ពីបទ​ប៉ុនប៉ង​រំលោភ​មិនបាន​សម្រេច​មួយ នៅ​ភូមិ​ពន្លៃ ឃុំ​ដាន​គោម ស្រុក​អង្គរជ័យ ខេត្តកំពត។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ សន សត្យា ភេទ​ប្រុស អាយុ២២​ឆ្នាំ នៅ​ភូមិ​-​ឃុំ​ជាមួយគ្នា បាន​ហែក​ជញ្ជាំង​ផ្ទះ​ចូលដេក​ក្នុង​មុង​រក​ចាប់រំលោភ​នារី​រងគ្រោះ​ឈ្មោះ ជ​.​រ​.​ន ភេទ​ស្រី អាយុ១៤​ឆ្នាំ ប៉ុន្តែ​ត្រូវ​នារី​រងគ្រោះ​ដឹងខ្លួន​ទាន់ រួច​បើកភ្លើង ហើយ​ជនសង្ស័យ​ក៏បាន​រត់ចេញ​ទៅវិញ។​

    លុះដល់​ម៉ោង៩ ​និង​៣០​នាទី​ថ្ងៃ​ដដែល បន្ទាប់ពី​ទទួល​ពាក្យបណ្តឹង​ទើប​សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​បាន។ បច្ចុប្បន្ន​ជនសង្ស័យ​បាន​កសាង​សំណុំរឿង​ដើម្បី​អនុវត្តតាម​នីតិវិធី​ច្បាប់៕​

adverise with khmeread