samsung-banner
adverise with khmeread

ប៉ូលិស​​ឃាត់​បុរស​ម្នាក់​ និង​ស្ត្រី​ម្នាក់​​ ជា​មុខសញ្ញា​ចែកចាយគ្រឿងញៀន​ដ៏​ធំ​នៅ​ស្រុក​អង្គរជ័យ

Unnamed %282%29

    កំពត ៖ កម្លាំង​អន្តរាគមន៍​ពិសេស ដឹកនាំ​ដោយ​លោក​វរៈសេនីយ៍ត្រី លក ញ៉ា​វ បាន​ចុះបង្ក្រាប​ករណី​ចែកចាយ​គ្រឿងញៀន នៅ​ភូមិ​ត្រពាំង​ស្លា ឃុំ​សុំ​ឡាញ ស្រុក​អង្គរជ័យ ឃាត់ខ្លួន ២ នាក់ និង​ដកហូត​ថ្នាំញៀន​មួយចំនួនធំ ដែលជា​មុខសញ្ញា​ចែកចាយ​ដ៏​ធំ​នៅ​ស្រុក​អង្គរជ័យ នៅ​ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦ វេលា​ម៉ោង១៥ ​និង​៣០​នាទី។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​បាន​ចំនួន ០២​ នាក់ (​ស្រីម្នាក់​) គឺ៖ ១.​ឈ្មោះ ជប់ វនាត ភេទ​ប្រុស អាយុ២៦​ឆ្នាំ នៅ​ភូមិ​ត្រពាំង​ក្រណាត់ ឃុំ​ត្រាំកក់ ស្រុក​ត្រាំកក់ ខេត្តតាកែវ និង​២.​ឈ្មោះ សែ សា​រ័ត្ន ភេទ​ស្រី អាយុ២៩​ឆ្នាំ នៅ​ភូមិ​ត្រពាំង​ស្លា ឃុំ​សំឡាញ ស្រុក​អង្គរជ័យ និង​ដកហូត​បាន​ថ្នាំញៀន​ចំនួន ០៥​ ​កញ្ចប់ (​ធំ០៣​កញ្ចប់ និង​តូច ០២​កញ្ចប់​)។​

    បច្ចុប្បន្ន​ជនសង្ស័យ​ទាំងពីរ​កំពុង​កសាង​សំណុំរឿង​ដើម្បី​អនុវត្តតាម​នីតិវិធី​ច្បាប់៕

adverise with khmeread

មតិយោបល់