វ៉ៃខ្នោះ​ជនសង្ស័យ​ ២​ នាក់​ជាមួយ​ថ្នាំញៀន​ ៣ ​កញ្ចប់

    កំពង់ឆ្នាំង ៖ កម្លាំង​ប៉ូលិស​ស្រុក​រលាប្អៀរ បាន​សហការ​ជាមួយ​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ឃាត់ខ្លួន មុខសញ្ញា ចែកចាយ​គ្រឿងញៀន ចំនួន​២​នាក់​កាលពី​ថ្ងៃទី​១៥​ ធ្នូ ២០១៦ វេលា​ម៉ោង​១៥ ​និង​៣០​នាទី​នៅ​ចំណុច​វាលស្រែ​មួយ​ពាន់​ស្ថិតក្នុង​ភូមិ​ព្រៃ​មាន់ ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ ខេ​ត្តំ​ពង់​ឆ្នាំង។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​១-ឈ្មោះ ម៉ម  សុភ័ស្ត ភេទ​ប្រុស អាយុ៣៦​ឆ្នាំ ​នៅ​ភូមិ​សន្ទូច ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​ និង​២-​ឈ្មោះ ​តាន់ រតនា ភេទ​ប្រុស អាយុ២៦​ឆ្នាំ រស់នៅ​ភូមិ​សន្ទូច ឃុំ​ស្រែ​ថ្មី។​

    ប្រតិបត្តិការ​នេះ​ប៉ូលិស ដកហូត​វត្ថុតាង​រួម មាន ថ្នាំញៀន ៣ ​កញ្ចប់​តូច​,​ ទូរ​ស័ព្ទ​ដៃ ២ គ្រឿង​,​ ដែកកេះ​១ ឧបករណ៍​វេច​ខ្ចប់, កន្ត្រៃ​១ និង​ម៉ូតូ​០១​គ្រឿង៕​

15556469 1216505921769614 744633187 o
adverise with khmeread