adverise with khmeread 33366

សម្លាប់មនុស្សតាំងពីមានអាយុ២៦ឆ្នាំ ដល់អាយុ៣៤ឆ្នាំទើបជាប់ខ្នោះ

    ភ្នំពេញ ៖ បុរស​ជនជាតិ​យួន​ម្នាក់​មាន​អាយុ​២៦​ឆ្នាំ​បាន​ប្រព្រឹត្ត​អំពើ​មនុស្សឃាត​សម្លាប់​មនុស្ស​ដោយ​ចេតនា ហើយ​បាន​រត់គេចខ្លួន​ទាំង​ពូជ​មិនដឹង​ទៅណា ហើយ​អស់​រយ​:​ពេល ៨​ឆ្នាំស្រាប់តែ​លប​ចូលមក​ស្នាក់នៅ​ភូមិ​ដដែល​វិញ​ត្រូវ​ប៉ូលិស​វ៉ៃខ្នោះ​ញាត់​គុក​។​

     ឃាតករ​រូបនេះ​ត្រូវបាន​ប៉ូលិស​ប៉ុស្តិ៍​ច្បារអំពៅ​២​ចាប់ខ្លួន​កាលពី​រសៀល​ថ្ងៃទី​១៩​មករា​នេះ នៅ​ចំណុច​ផ្ទះជួល ផ្លូវ​លេខ​៣៦៩ ភូមិ​ដើម​ចាន់ សង្កាត់​ច្បារអំពៅ​២ ខណ្ឌ​ច្បារអំពៅ

យោងតាម​ដីកា​លេខ​១៦៦០​ចុះ​ថ្ងៃទី​១៦​កក្កដា​ឆ្នាំ​២០០៩​ចុះហត្ថលេខា​ដោយ​លោក​ចៅក្រម​តែ សំណាង​ពីបទ​មនុស្សឃាត​ដោយ​ចេតនា ដែល​បាន​ប្រព្រឹត្ត​កាលពី​ថ្ងៃទី​៤​កញ្ញា​ឆ្នាំ២០០៨​។​

    បន្ទាប់ពី​សម្លាប់​មនុស្ស​ហើយ ឃាតករ​ឈ្មោះ​ង្វៀង យាំង​ថាំង នៅមាន​អាយុ​២៦​ឆ្នាំ បាននាំគ្នា​រត់​ទាំង​ពូជ​មិនដឹង​ទៅ​ទីណា​នោះទេ​។​

    ពាក្យចាស់​ពោលថា​"​ជង់​មិនដែល​ភ្លេច​កុក​"​។​មែន​...​ភ្លេចៗ​ខ្លួន​ឃាតករ​យួន​រូបនេះ​បាន​លប​ចូលមក​រស់នៅ​ផ្ទះជួល​ខាងលើ មាន​អាយុ​៣៤​ឆ្នាំ ត្រូវ​ប៉ូលិស​ប៉ុស្តិ៍​វ៉ៃខ្នោះ​ញាក់​គុកតែម្តង ៕​

adverise with khmeread

មតិយោបល់