ដល់​ម្លឹ​ង​! នៅ​ឈី​លី មាន​អ្នក​ជូន​កាដូ​តុក្កតា​សិច​ដល់​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​

    ​តុ​ក្កាតា​សិច​មួយ​ត្រូវបាន​ប្រគល់ដល់ដៃ​រដ្ឋ​មន្ត្រី​សេដ្ឋកិច្ច​ក្នុងប្រទេស​ឈី​លី​។ នេះ​បើ​យោងតាម CNN ចេញផ្សាយ​ថ្ងៃ​សុក្រ​នេះ​។​

​    ​កាដូ​នេះ​បានប្រគល់​ដោយ​លោក Roberto Fantuzii ប្រធាន​សមាគម​ក្រុមហ៊ុននាំចេញ​ឈី​លី ទៅ​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​លោក Luis Felipe Caspedes នៅ​ពិធី​ទទួលទាន​អាហារ​ពេល​ល្ងាច​ក្នុង​កម្មវិធី​ឧ​ស្សហកម្ម​ប្រចាំឆ្នាំ​មួយ​កាលពី​យប់​ថ្ងៃ​អង្គារ​។​

​    ​លោក Fantuzzi បានឱ្យ​លោក Caspedes នូវ​តុក្កតា​នេះ ដោយមាន​ក្រដាស់​តូច​មួយ​ក្នុង​មាត់​របស់​តុក្កតា​សរសេរថា "​ដើម្បី​ជំរុញ​សេដ្ឋកិច្ច​"​។​

​    ​ខណៈដែល​កាដូ​ជារឿយៗ​មាន​ក្នុង​ព្រឹត្តិការណ៍​ប្រចាំឆ្នាំ កាដូ​ឆ្នាំនេះ​បាន​បង្កឱ្យមាន​ប្រ​ត្តិ​កម្ម​យ៉ាង​ធំ​សម្បើម​។​

​    ​លោក Cespesdes ដែល​គេ​ឃើញ​ញញឹម​និង​ទទួលយក​តុក្កតា​ស្រាត​ននលគក​ទាំង​សប្បាយរីករាយ​នោះ បាន​សុំទោស​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។ ចំណែកឯ​លោក Fantuzzi ទទួលបាន​លិខិត​លាលែង​ពី​តំណែង​កាលពី​ថ្ងៃ​ព្រហស្បតិ៍ បន្ទាប់ពី​ឧបទ្ទវ​ហេតុនេះ និង​អង្វរ​សុំ​លើកលែងទោស​។​

​    ​គាត់​បាន​សរសេរ​នៅ​បណ្ដាញ Twitter ថា "​ខ្ញុំ​មាន​ប្រពន្ធ កូនស្រី និង​ចៅស្រី​។ មិនមាន​ចេតនា​ជំរុញ​អំពើហិង្សា​ប្រឆាំងនឹង​ស្ត្រី​នោះទេ​"​។​

​    ​ដោយឡែក​សមាគម​ក្រុមហ៊ុននាំចេញ​ហៅថា Asexma នឹង​ប្រជុំ​នៅ​ថ្ងៃ​សុក្រ​ដើម្បី​ពិភាក្សា​ពី​ជោគវាសនា​របស់គាត់​៕

ប្រភព៖CNN

161215210401 02 chile sex doll gift exlarge 169
adverise with khmeread

អ្នកនឹងចូលចិត្ត

Loading ad ...