samsung-banner
adverise with khmeread

អ្នក​ដែល​ដាក់​ចំណងជើង​វីដេអូ​នេះ​បានល្អ​ដាច់​គេ​នឹង​ទទួលបាន​លុយ ១០.០០០ ដុល្លារ​ពី Floyd Mayweather

1

​    ​អតីត​អ្នក​ប្រដាល់​អាជីព​អាមេរិក Floyd Mayweather បាន​បន្ត​បង្កជម្លោះ​របស់គាត់​ជាមួយ​កីឡាករ Conor McGregor តាមរយៈ​ការ​បង្ហោះ​វីដេអូ​លើ​បណ្តាញ​សង្គម Instagram ចំនួន​ពីរ ដោយ​រួមបញ្ចូល​វីដេអូ​សំណើ​ចំនួន ១០.០០០ ដុល្លារ ទៅកាន់​នរណា​ដែលមាន​គំនិត​ឌឺដង​ល្អ​ជាងគេ​ដាក់​កីឡាករ​សញ្ជាតិ​អៀរ​ឡង់​រូបនេះ​។​

​    ​មានការ​រំពឹង​ទុកជា​ច្រើន​នា​ប៉ុន្មាន​ថ្ងៃ​មកនេះ​ជុំវិញ​ពាក្យ​ចចាមអារ៉ាម​ដែលថា នឹងមាន​ការប្រកួត​គ្នា​ដ៏​ធំ​រវាង​ជើងឯក​ទម្ងន់​ស្រាល UFC កីឡាករ Conor McGregor និង Mayweather ដែល​បាន​ចូលនិវត្តន៍​ពី​ប្រដាល់​បន្ទាប់ពី​ឈ្នះ​ការប្រកួត​ចំនួន ៤៩ ដង​នៅក្នុង​អាជីព​ទាំងមូល​របស់គាត់ ជាមួយ​ការ​ចងគំនុំ​រវាង​អ្នក​ទាំងពីរ​កំពុង​កើន​ឡើងលើ​បណ្តាញ​សង្គម​។​

​    ​នៅក្នុង​វីដេអូ​ដំបូង ដែល​បង្ហោះ​នៅលើ​ទំព័រ Intagram របស់ Mayweather បានបង្ហាញ​ពី​ទិដ្ឋភាព McGregor ត្រូវបាន​គេ​វ៉ៃ​យ៉ាងដំណំ​នៅលើ​សង្វៀន UFC មុននឹង​ដេក​ទាំង​ឈឺចាប់​ក្រោយ​អាជ្ញាកណ្តាល​បំបែក​។​

​    ​ក្នុង​វីដេអូ​នោះ​ត្រូវបាន​កាត់ត​ជាមួយ​អាកប្បកិរិយា​សើចចំអក​របស់ Mayweather មុននឹង​បញ្ចប់​ជាមួយ​ផ្ទាំង​ខ្មៅ​មួយ​ដែល​សរសេរថា "49-0 ប៉ះ​ជាមួយ Connor អ្នកចាញ់​ដ៏​សាហាវ​"​។​

​    ​វីដេអូ​នោះ​ក៏បាន​បង្ហោះ​ជាមួយ​សារ​មួយ​ថា "​ដាក់​ចំណងជើង​ឱ្យ​ផង​! ចំណង​ជើងល្អ​ដាច់​គេ​នឹង​ឈ្នះ​ប្រាក់ ១០.០០០ ដុល្លារ​។ អ្នកឈ្នះ​នឹងត្រូវ​ប្រកាស​នៅ​ថ្ងៃទី ១៩ ធ្នូ​។ កុំ​ភ្លេច​រង់ចាំ​តាមដាន​"​។​

​    ​ប៉ុន្មាន​ម៉ោង​ក្រោយមក​គាត់​ក៏បាន​ឌឺដង​ដាក់ឱ្យ McGregor ម្តងទៀត ប៉ុន្តែ​លើក​នេះ​គឺជា​ការផ្សាយ​ផ្ទាល់​តាម Instagram តែម្តង​។ ដោយ​មិនដឹង​លោត​ចេញ​មកពីណា Mayweather ក៏បាន​ស្រែកថា "Conor McGregor ជា​មនុស្ស​កំសាកញី​" ជាមួយ​សំណើច​ផ្ទុះ​ពេញ​បន្ទប់​របស់ខ្លួន​។​

​    ​ក្នុង​វីដេអូ​នោះ គេ​ក៏​ឃើញ Mayweather ធ្វើ​ត្រាប់​តុង​ភាសា​អៀរ​ឡង់​ដោយ​ក្នុង​បំណង​ឌឺ​ដ​ដង​ឱ្យ McGregor ផងដែរ​។​

​    ​ទង្វើ​បែបនេះ​បាន​កើតឡើង​បន្ទាប់ពី​បុរស​សញ្ជាតិ​អៀរ​ឡង់​រូបនេះ​បាន​ចំអក​ឱ្យ Mayweather នៅពេល​រូបគេ​និយាយ​អំពី​គូប្រកួត​ដែល​អាច​វ៉ៃ​ជាមួយ​ថា "Yeah, yeah​។ អាច​ង្រៃ Floyd​។ តើ​អា Floyd កំពុង​ចង់​ធ្វើ​ស្អី​? យើង​កំពុង​រង់​ដៃគូ​វ៉ៃ​គ្នា​"​។​

​    ​ដោយ​មិនដឹងថា សង្គ្រាមពាក្យសម្តី​នេះ​នឹង​បញ្ចប់​នៅលើ​សង្វៀន​ឬ​យ៉ាងណា ការ​ឌឺដង​នេះ​ហាក់​មិនបាន​បង្ហាញ​សញ្ញា​នឹង​បញ្ចប់​ក្នុងពេល​ឆាប់ៗ​នេះឡើយ​៕

 

CAPTION THIS! Best caption wins $10,000.00. The winner will be announced on Monday, Dec 19. Stay tuned ! #TMT

A video posted by Floyd Mayweather (@floydmayweather) on

 

adverise with khmeread

មតិយោបល់