ញាំ​ប្រហិត​ប៉ា​តេ ជូរ​ហឹរ វិធី​ធ្វើ​ងាយ​ហួស​ស្មាន​!

    ​គ្រឿងផ្សំ​៖ 
​    ​* គ្រឿងផ្សំ​សម្រាប់ធ្វើ​ទឹកត្រី​
​    ​- ម្ទេស 
​    ​- ទឹកត្រី​
​    ​- ទឹកក្រូច​ឆ្មា​
​    ​- ស្ករត្នោត​

​    ​* គ្រឿងផ្សំ​ធ្វើ​ញាំ​
​    ​- ពន្លក​ផ្កាឈូករ័ត្ន (​ចំពោះ​បន្លែ​នេះ​អាច​នឹង​ពិបាក​រក​នៅលើ​ទីផ្សារ​ខ្មែរ ដូចនេះ​លោកអ្នក​អាច​ជ្រើសរើស​បន្លែ​ពណ៌​បៃតង​ណាមួយ​មក​ជំនួស​ក៏បាន​)
​    ​- ប៉េងប៉ោះ​
​    ​- ផ្សិត​
​    ​- ការ៉ុត​
​    ​- ប៉ា​តេ (​ឬ​អាច​ថែម​ប្រហិត​, សាច់ក្រក​...​ចូល​ទៀត​ក៏បាន​។ ត្រូវ​ស្រុះ​ប៉ា​តេ​ឬ​ប្រហិត​សិន មុន​យកទៅ​ធ្វើ​ញាំ​)
​    ​
​    ​* វិធី​ធ្វើ​៖
​    ​- លាយ ម្ទេស​, ទឹកត្រី​, ទឹកក្រូច​ឆ្មា​, និង​ស្ករត្នោត កូរ​ចូលគ្នា​ឱ្យ​រលាយ​សព្វ ក្នុង​បរិមាណ​តាម​តម្រូវ​ការចង់បាន​
​    ​- រួច​ដាក់ ការ៉ុត​, ប៉េងប៉ោះ​, ផ្សិត​, និង​ប៉ា​តេ ច្របល់​ចូលគ្នា​ឱ្យ​សព្វ​សិន ចាំ​ដាក់​ពន្លក​ផ្កាឈូករ័ត្ន​ច្របល់​មួយ​ត្រឡប់​តាម​ក្រោយ ជាការ​ស្រេច​៕

Cover
adverise with khmeread

អ្នកនឹងចូលចិត្ត

Loading ad ...