ក្លាយជា​អ្នកមាន​ដោយសារ​ព្រលឹង​ដូនតា​ពន្យល់​ស​ប្តិ ឥឡូវ​ពាក់​លុយ​សុទ្ធ​តែម្តង​!!!

​    ​លោក Michael Andile Dlamini គឺជា​អ្នក​ព្យាបាល​ជំងឺ​ដោយ​រុក្ខជាតិ​ដ៏​ជោគជ័យ​ម្នាក់​មកពី​ទីក្រុង Nongoma ប្រទេស​អាហ្វ្រិក​ខាងត្បូង​ហើយ​គាត់​ត្រូវបាន​គេ​ស្គាល់​ថា​ជា Mzimb’okhalimali (​រាងកាយ​គ្របដណ្តប់​ដោយ​លុយ​) បន្ទាប់ពី​គាត់​ចាប់ផ្ដើម​ពាក់​សម្លៀកបំពាក់​បង្កើត​ឡើង​ពី​ក្រដាសប្រាក់ពិតប្រាកដ​ដើម្បី​ប​ង្ហ​ញ​ទ្រព្យសម្បត្តិ​របស់គាត់​។​

​    ​Dlamini បានចាប់ផ្ដើម​ព្យាបាល​ប្រជាជន​អស់​រយៈពេល ៣ ឆ្នាំ​មកហើយ ក្រោយ​សុខចិត្ត​ស្ដាប់​ដំបូន្មាន​ព្រលឹង​ដូនតា​របស់គាត់​មក​ព​ន្យ​ល់ស​ប្តិ​។ បុរស​វ័យ ៣៣ ឆ្នាំ​រូបនេះ​អះអាងថា កាល​គាត់​មាន​អាយុ ១២ ឆ្នាំ ព្រលឹង​ដូនតា​របស់គាត់​បាន​ប្រាប់​គាត់​ក្នុង​សុបិន​ថា ឱ្យ​យក​ដើមឈើ​និង​រុក្ខជាតិបង្កើតជា​ឱសថ ប៉ុន្ដែ​គាត់​បដិសេធ​ធ្វើតាម​យល់សប្តិ​។ បន្ទាប់មក​រហូតដល់​ឆ្នាំ ២០១១ គាត់​ចាប់ផ្ដើម​មាន​សុបិន​ចម្លែក​នេះ​ម្ដងទៀត ដោយ​ដូនតា​របស់គាត់
​ប្រាប់​គាត់​ឱ្យទៅ​ព្រៃ​ដើម្បី​ប្រមូលផ្ដុំ​រុក្ខជាតិ និង​មើម​សម្រាប់ធ្វើ​ឱសថ​បុរាណ​។​

​    ​គាត់​ចាប់ផ្ដើម​ធ្លាក់ខ្លួន​ឈឺ ហើយ​ផ្ទះ​ស​ម្បែ​រ​ក៏​ខូច​បែកបាក់​ទៀត​។ បន្ទាប់ពី​ជួប​គ្រូឱសថបុរាណ​ម្នាក់ ដែល​ស្ដីបន្ទោស​គាត់​ដែល​មិន​ព្រមស្ដាប់យល់សប្តិ ទីបំផុត Dlamini ក៏​សម្រេចចិត្ត​ធ្វើជា​គ្រូឱសថបុរាណ​តែម្តង​។​

​    ​Dlamini អះអាងថា​គាត់​រកបាន​មួយថ្ងៃ ១.០០០ ទៅ ១.៥០០ ដុល្លារ​ពី​ការលក់​ផលិតផល​ថ្នាំបុរាណ ក្នុងនោះ​មាន​ផលិតផល​ដូចជា​រុក្ខជាតិជំរុញ​ផ្លូវភេទ ស៊ុប​នាំ​សំណាង​ដែល​ប្រើ​សម្រាប់​កម្ចាត់​មុន និង​ទឹកមន្ត​បំបាត់​ស្នាម​សង្វារ​៕

 

Unnamed %281%29 adverise with khmeread

មតិយោបល់