បុរស​ស្រវឹងស្រា​ដេក​លើ​ផ្លូវដែក​ ត្រូវបាន​រថភ្លើង​កិនបំបែក​សាកសព​មើល​លែង​ចង់​ស្គាល់

    តាកែវ ​៖ បុរស​ស្រវឹងស្រា​ម្នាក់​ដេក​លើផ្លូវ​រថភ្លើង ត្រូវបាន​រថភ្លើង​កិនបំបែក​សាកសព​មើល​លែង​ចង់​ស្គាល់​កើតឡើង​នៅ​ថ្ងៃទី​១៦​ ធ្នូ​ ២០១៦ វេលា​ម៉ោង ​៤ ​ទៀបភ្លឺ ស្ថិតនៅ​លើផ្លូវ​រថភ្លើង ចន្លោះ​គីឡូម៉ែត្រ​លេខ ៥៨-៥៩ ស្ថិត​ក្នុងភូមិ​ក្រាំងរ​អូក ឃុំ​សំរោង ស្រុក​សំរោង ខេត្តតាកែវ រវាង​រថភ្លើង និង​អ្នក​ថ្មើ​ជើង​។​

    ប៉ូលិស​និយាយថា ដំបូងមាន​រថយន្ត​ភ្លើង​មួយគ្រឿង មិន​ស្គាល់​ស្លាក​លេខ បានធ្វើ​ដំណើរ​ពី​ទិស​ខាងជើង​ទៅ​ត្បូង លុះ​មកដល់​ចំណុច​ខាងលើ រថភ្លើង​នោះបាន​កិន​បុរស​ស្រវឹងស្រា ដែល​បាន​ដេក​នៅលើ​ផ្លូវ​រថភ្លើង បណ្តាល​ឱ្យស្លាប់ ​(សាកសព​ដាច់​ជាច្រើន​កំណាត់)។​

    បុរស​នោះ​ឈ្មោះ គុជ រស្មី ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​ក្រាំងរ​អូត ឃុំ​សំរោង ស្រុក​សំរោង ខេត្តតាកែវ​។​

    ក្រោយពេល​ពិនិត្យ​សាកសព​រួចរាល់ សព​ពិតជា​ត្រូវបាន​រថភ្លើង​កិន​ពិតប្រាកដ​មែន។ សព​ត្រូវបាន​ប្រគល់ជូន​ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី៕​

Image1 adverise with khmeread
Loading ad ...