ចោរប្លន់​ឆ្លងខេត្ត​ដ៏​សកម្ម ​២ នាក់ ​និង​អាវុធ​ច្រើន​ដើម​ ត្រូវបាន​បង្ក្រាប​

    បាត់ដំបង ៖ កម្លាំង​ប៉ូលិស​ការិយាល័យ​នគរបាល​ព្រហ្ម​ទ​ណ្ឌ​កម្រិតធ្ងន់​ខេត្ត​សហការ​ជាមួយ​កម្លាំង​ប៉ូលិស​ស្រុក​ថ្មគោល ឈានដល់​ការបង្ក្រាប​ឃាត់ខ្លួន​ជន ល្មើស​ដែល​ធ្វើ​សកម្មភាព​ប្លន់​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ស្រុក​ថ្មគោល​នាពេល​កន្លងមក​ចំនួន ០២ នាក់​នៅ​ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ ២០១៦ ហើយ​បញ្ជូនទៅ​តុលាការ​ថ្ងៃនេះ។​

    ប៉ូលិស​និយាយថា ជនសង្ស័យ ១-​ឈ្មោះ ថី ធី ភេទ​ប្រុស អាយុ ៣៩ ឆ្នាំ រស់នៅ​ភូមិ​ល្បើក​ប្រិ​យ៍ ឃុំ​រោង​គោ ស្រុក​ក្រឡាញ់ ខេត្តសៀមរាប​និង​២-​ឈ្មោះ ថី ធិ​ន ភេទ​ប្រុស អាយុ ៣៦ ឆ្នាំ​រស់នៅ​ភូមិ​អន្លង់​រុន ឃុំ​អន្លង់​រុន ស្រុក​ថ្មគោល ខេត្តបាត់ដំបង។​

    ប្រតិបត្តិការ​នេះ ប៉ូលិស​ដកហូត​បា​នស​ម្ភា​រៈ​ភស្តុតាង​មួយចំនួន​ដូចជា អាវុធ​ធុន​អាកា ចំនួន ០៣ ដើម​, ​បង់​កាំភ្លើង​អាកា​ចំនួន ០៣ គ្រាប់កាំភ្លើង​អាកា​ចំនួន ៥២ ​គ្រាប់​, ​គ្រាប់បែកដៃ​ផលិត​នៅ​ប្រទេស​ចិន​ចំនួន ០៣ គ្រាប់​,​ ដែក​សម្រាប់​កាច់ក​ម៉ូតូ​ចំនួន ០២,​ ទូរស័ព្ទដៃ​ចំនួន ០៦ គ្រឿង​និង​ស្លាក​លេខ​ម៉ូតូ លេខ (​សៀមរាប 1N 7579 ចំនួន​០១ ស្លាក​)​។​

    លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ជេ​ត វណ្ណ​នី ស្នងការរង​ទទួលបន្ទុក​ផែន​យុត្តិធម៌​បាន​បញ្ជាក់ថា មុខសញ្ញា​នេះ​គឺជា​ជនល្មើស​ដែល ធ្លាប់​បានធ្វើ​សកម្មភាព​ប្លន់​ទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋនៅក្នុង​មូលដ្ឋាន​ស្រុក​ថ្មគោល​នាពេល​កន្លងមក ដូចជា​ប្លន់​អ្នកលក់ ចាប់ហួយ និង​ប្លន់​អ្នកទិញ ស្រូវ​ក្នុងពេល​ថ្មីៗ នេះ។​

    លោក​បន្តថា នៅមាន​មុខសញ្ញា​ពាក់​ព័​ន្ធ​ក្នុងករណីនេះ​មួយចំនួន ទៀត​ដែល​លោក​កំពុង​តាម​ប្រ​ម៉ាញ់​យ៉ាង​ប្រកៀក​ប្រកិត​បំផុត។ បើតាម​ពត៌មាន មុខសញ្ញា​ទាំងនេះ​ក៏​ធ្លាប់ធ្វើ​សកម្មភាព​ប្លន់​នៅក្នុង​ភូមិសាស្ត្រ​ខេត្តសៀមរាប និង​ខេត្ត​មួយចំនួន​ផ្សេងទៀត​ផងដែរ។​

    បច្ចុប្បន្ន​ជនសង្ស័យ​និង​វត្ថុតាង​កំពុង​រៀបចំ​សំណុំរឿង​បញ្ជូនទៅ​តុលាការខេត្ត​បាត់ដំបង​ដើម្បី​ចាត់ការ​តាម​នីតិវិធី៕

Untitled 1 adverise with khmeread

មតិយោបល់