ប៉ូលិស​ខណ្ឌដូនពេញ​ចាប់បាន​ចោរឆក់​កាបូប​ម្នាក់​

    ភ្នំពេញ ៖ ចោរឆក់​កាបូប​ភ្ញៀវ​ទេសចរណ៍​បរទេស​ម្នាក់​ក្នុងចំណោម​ ២​ នាក់ ​ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន​នៅ​ចំណុច​ផ្លូវ​លេខ​១៥៤ កែង​ផ្លូវ​លេខ​៦៣​ភូមិ​១០ សង្កាត់​បឹងរាំង ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​នា​ថ្ងៃទី​១៥​ ធ្នូ​ ២០១៦ ​វេលា​ម៉ោង​៧ ​និង​៣០​នាទី​យប់។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ​ រ៉េត មករា ភេទ​ប្រុស ​អាយុ​២២​ឆ្នាំ ​ជនជាតិខ្មែរ​មុខរបរ​មិន​ប្រាកដ​មាន​ទីលំនៅ​ផ្ទះ​លេខ​១១៩ ផ្លូវ​លេខ​៩៣ សង្កាត់​មនោ​រម្យ ខណ្ឌ​៧​មករា ​រាជធានី​ភ្នំពេញ ពីបទ​ជិះ​ម៉ូតូ​ឆក់​កាបូបយួរ។​

    ចំណែក ជនរងគ្រោះ​ឈ្មោះ YING PEI PEI ​ភេទ​ស្រី អាយុ​១៨​ឆ្នាំ​ ជនជាតិ​ចិន មុខរបរ​អ្នក​ទេសចរណ៍​ស្នាក់នៅ​សណ្ឋាគារ​ប៊ី​ល ឡា​បុ​ង ផ្លូវ​លេខ​១៥៨ សង្កាត់​បឹងរាំង ​ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។ ចំណែក​កាបូបយួរ​ត្រូវបាន​ជនរងគ្រោះ​ទាញ​ដណ្តើមយក​វិញ​បាន​។​

    បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​នៅ​អធិកា​ដ្ឋា​ន​ប៉ូលិស​ខណ្ឌដូនពេញ​ដើម្បី​កសាង​សំណុំរឿង​តាម​នីតិ​វិធី៕

adverise with khmeread