ឃាត់​ស្ត្រី​មើល​ការខុសត្រូវ​ល្បែងភ្នាល់​បាល់ខុសច្បាប់

    ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ជា​អ្នកមើលការខុសត្រូវ​លេងល្បែង​ស៊ី​សង​ខុសច្បាប់​ភ្នាល់​ចាក់បាល់​តាម​ប្រព័ន្ធអ៊ី​ន​ធឺ​ណែ​ត ​ដែលមាន​យីហោ ​"ហូ​ម​ណេ​ត" ​នៅ​ចំណុច​ផ្ទះ​លេខ​២៩ ផ្លូវ​២៧១ ភូមិ​អូរ​បែកក្អម សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ត្រូវបាន​ប៉ូលិស​ឃាត់ខ្លួន​នៅ​ថ្ងៃទី​១៥ ​ខែធ្នូ​ ឆ្នាំ​២០១៦​ វេលា​ម៉ោង​ប្រហែល​៧​ និង​២០​នាទី​យប់។​

    ប៉ូលិស​និយាយថា កម្លាំង​របស់​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​សែន​សុខ​ដឹកនាំ​ដោយ​លោក​ សក់ ច័ន្ទ​កញ្ញា​រិ​ទ្ធ ជា​អភិបាលរង​និង​បាន​បញ្ជា​ពី​លោក កុល បុ​ន ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កម្លាំង​ប្រតិបត្តិការ​ចម្រុះ​បាន​ចុះបង្ក្រាប​ជាក់ស្តែង​នៅ​ទីតាំង​ផ្ទះ​លេងល្បែង​ស៊ី​សង​ខុសច្បាប់​ភ្នាល់​ចាក់បាល់​តាម​អ៊ីន​ធឺ​ណែ​ត​ដែលមាន​យីហោ "​ហូ​ម​ណេ​ត" ហើយ​បាន​ឃាត់​ជនសង្ស័យ​ម្នាក់​ ដែលជា​អ្នកមើលការខុសត្រូវ​ និង​ដកហូត​សម្ភារៈដែល​ពាក់ព័ន្ធ​បទល្មើស​មួយចំនួន។​

    ប៉ូលិស​បន្តថា ជនសង្ស័យ​ឃាត់​ឈ្មោះ​ លីន សុខលី​ ភេទ​ស្រី​ អាយុ​២៣​ឆ្នាំ ​ជនជាតិខ្មែរ​មុខរបរ​អ្នកមើលការខុសត្រូវ​ផ្ទះ​យីហោ "​ហូ​ម​ណេ​ត"​ស្នាក់​នៅផ្ទះ​លេខ​២៩ ​ផ្លូវ​២៧១​ ក្រុមទី​១​ ភូមិ​អូរ​បែកក្អម ​សង្កាត់​ទឹកថ្លា​ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ។ ​សម្ភារៈ​វត្ថុតាង​ដកហូត​រួមមាន៖ ១.CPU ​ចំនួន​១៤​គ្រឿង, ២.Moniter​ ចំនួន​១៤​គ្រឿង, ៣.​ប្រាក់​ដុល្លា​ចំនួន ​១.០៦២ $ (​មួយ​ពាន់​ហុកសិប​ពីរ​ដុល្លា​អាមេរិក​)​ និង​៤.ប្រាក់រៀល​ចំនួន​៧៥៥.២០០៛(​ចិតសិប​ប្រាំម៉ឺ​ន​ប្រាំ​ពាន់​ពីរ​រយ​រៀល​)។​

    បច្ចុប្បន្ន​ជនសង្ស័យ​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌ​សែន​សុខ​ចាត់ការ​តាម​នីតិវិធី​៕

adverise with khmeread