ដំរី​ញី​នេះ​កាយ​រណ្តៅ​អស់ ១១ ម៉ោង អ្វីដែល​វា​ទាញ​ចេញ​...​ស្ទើរ​មិនគួរ​ឱ្យ​ជឿ​!

    ​ដំរី​អាស៊ី​មួយ​ក្បាល និង​កូន​របស់​វា​បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​អ្នកស្រុក Chantra យ៉ាងខ្លាំង​ក្នុងប្រទេស​ឥណ្ឌា នៅពេលដែល​កូនដំរី​ធ្លាក់​ក្នុង​រណ្ដៅ​ដ៏​ជ្រៅ​មួយ​។ មេ​របស់​វា​ព្យាយាម​ជួយសង្គ្រោះ​កូន​របស់​វាពី​ភក់​ដ៏​ក្រាស់​ជិត ១១ ម៉ោង​។ ពិតណាស់​ដំរី​ញី​មួយ​ក្បាល​នោះ​ប្រឹងប្រែង​យ៉ាង​លំបាក​ជាទីបំផុត​។ ជើង​សំប៉ែត​ដ៏​ធំ​រប​ស់វា​ជាន់ដី​ទៅក្នុង​ប្រហោង ហើយ​ធ្វើឱ្យ​ពិបាក​ក្នុង​ទាញ​កូន​វា​ចេញពី​រណ្ដៅ​ខ្លាំង​បំផុត​។​

​    ​អ្នកភូមិ​នាំគ្នា​ឈរ​មើល ហើយ​ចង់​ជួយ​ខ្លាំងណាស់ ប៉ុន្ដែ​មិន​ហ៊ាន​ចូល​ជួយ​ដោយ​មេ​វា​នៅ​ជិត​។ យោងតាម​ប្រភព Daily Mail លោក Jitendra ជា​អ្នកស្រុក​ម្នាក់ ដែល​បាន​ថត​សកម្មភាព​នៅ​ទីនោះ ពួកគេ​បានរៀបចំ​ល្បិច​មួយ​ទាក់ទាញ​ដំរី​ញី​នោះ​ជាមួយនឹង​រទេះរុញ​ផ្ទុក​ទៅដោយ​ចេក​។ អ្នកភូមិ​សង្ឃឹមថា ពេល​វា​សម្រាក​ស៊ី​ចេក អ្នកភូមិ​នឹង​អាច​ចូលទៅ​បន្លំ​ដើម្បី​យក​ភក់​ខ្លះ​ចេញ ដើម្បី​សម្រាលទុក្ខ​របស់​ដំរី​ញី​នោះ​។​

​    ​ប៉ុន្តែ ដំរី​ញី​នោះ​មិន​ចុះចាញ់​នឹង​ទាញ​កូន​របស់​វា​នោះទេ វា​ព្យាយាម​តាំងពី​ល្ងាច​រហូតដល់​ព្រឹក​ព្រលឹម​។ អស់​រយៈពេល ១១ ម៉ោង ដំរី​ញី​និង​កូន​របស់​វា​ជួបជុំគ្នា​វិញ​ដោយ​សុវត្ថិភាព​៕

 

0123
adverise with khmeread

អ្នកនឹងចូលចិត្ត

Loading ad ...