​មិន​ធ្លាប់​ដឹង​សោះ​នៅ​តួ​ក​គី​មាន​ទីក្រុង​ក្រោម​ដី​រកឃើញ​ដោយ​ចៃដន្យ មាន​ជម្រៅ ១៨ ជាន់​អាច​ផ្ទុក​មនុស្ស​បាន ២០.០០០ នាក់​

    ​ក្នុង​ឆ្នាំ ១៩៦៣ បុរស​សញ្ជាតិ​តួ​ក​គី​ម្នាក់​នៅក្នុង​តំបន់ Cappadocia បាន​ជួសជុល​កែលម្អ​ផ្ទះ​របស់គាត់​នៅពេល​គាត់​បាន​រកឃើញ​អ្វីមួយ​ដ៏​អស្ចារ្យ​នៅក្រោម​ដី​។​

​    ​បន្ទាប់ពី​វាយ​ជញ្ជាំង​មួយ​នៅក្នុង​បន្ទប់ក្រោមដី​របស់គាត់ គាត់​បាន​ជំពប់ជើង​ដួល​លើ​បន្ទប់សម្ងាត់​មួយ​ដែល​បាន​នាំទៅដល់​រូង​ក្រោម​ដី​មួយ ដែល​បើកចូលទៅ​កាន់​ទី​ក្រុង​បុរាណ​លាក់ខ្លួន​ឈ្មោះ Derinkuyu​។​

​    ​រូបភាព​របស់​ទីក្រុង​អភិរក្ស​នេះ​បានបង្ហាញ​អំពី​របៀប​ដែល​មនុស្ស​ចំនួន ២០.០០០ នាក់ រួមបញ្ចូល​ទាំង​សត្វ​ចិញ្ចឹម និង​ស្បៀងអាហារ អាច​រស់នៅ​ក្រោម​ដី ១៨ ជាន់​។​

​    ​ដោយ​សន្ម​ត់​ថា​បាន​បង្កើតឡើង​អំឡុង​យុគសម័យ Byzantine ក្នុង​ឆ្នាំ ៧៨០-១១៨០ នៃ​គ​.​ស​. បណ្តាញ​ផ្ទះបាយ ក្រោលគោ វិហារ ផ្នូរ អណ្តូង បន្ទប់​សហគមន៍ និង​សាលា​ទំនងជា​ត្រូវបាន​ប្រើប្រាស់​ដើម្បី​ធ្វើជា​លេណដ្ឋាន​ដ៏​ធំ​ដើម្បី​ការពារ​ប្រជាជន​ពី​សង្គ្រាម​អារ៉ាប់ និង​ចក្រភព Byzantine ឬក៏​គ្រោះធម្មជាតិ​។​

​    ​អំឡុង​ពេលនោះ រូងភ្នំ​ដូច​វិហារ និង​សិលាចារឹក​ក្រិ​ក​ត្រូវបាន​បន្ថែម​ក្នុង​ទីក្រុង​បុរាណ ហើយ​ច្រកចូល​ប្រហែល ៦០០ បានអនុញ្ញាត​ឱ្យ​មនុស្ស​ចេញចូល​។​

​    ​ទ្វារ​ធ្វើ​ពី​ថ្ម​ដ៏​ធ្ងន់​អាច​បិទ​ទីក្រុង Derinkuyu ពី​ខាងក្នុង​ដើម្បី​ទប់ស្កាត់​ពី​ពួក​ឈ្លានពាន ហើយ​ជាន់​នីមួយៗ​អាច​បិទ​បាន​តាម​ជាន់​នីមួយៗ​ទៀតផង​។​

​    ​Derinkuyu មិនមែនជា​ទីក្រុង​ក្រោម​ដី​តែមួយគត់​នោះទេ​។ សហគមន៍​ក្រោម​ដី​នេះ​ត្រូវបាន​ត​ភ្ជាប់​ទៅ​ទីក្រុង​សម្ងាត់​ផ្សេងទៀត​តាមរយៈ​ផ្លូវ​រូង​ក្នុង​ដី​ដែល​លាតសន្ធឹង​រាប់គីឡូម៉ែត្រ​។​

​    ​បើទោះជា​ទីក្រុង Derinkuyu ត្រឹម​ពាក់កណ្តាល​តែប៉ុណ្ណោះ​អាច​ចូលទៅ​បាន ទីតាំង​នេះ​បាន​ក្លាយជា​កន្លែង​ដ៏​ពេញនិយម​បំផុត​សម្រាប់​ភ្ញៀវទេសចរ​ដែលមាន​ទីតាំង​ស្ថិតក្នុង​តំបន់ Cappadocia​។​

​    ​តំបន់​ប្រវត្តិសាស្ត្រ​នៅក្នុង​តំបន់ Central Anatolia ក៏បាន​ទាក់ទាញ​ភ្ញៀវទេសចរ​ជាច្រើន​ដោយសារ​ភូមិសាស្ត្រ​ដ៏​អស្ចារ្យ ប្រវត្តិសាស្ត្រ និង​វប្បធម៌​របស់​វា​៕

ប្រភព៖ បរទេស

1
adverise with khmeread

អ្នកនឹងចូលចិត្ត

Loading ad ...