Jose Mourinho និយាយថា Rooney បញ្ចេញកាយវិការច្រឡោតខឹង មិនមែនដោយសារប្តូរគាត់ចេញ!

    ​អ្នកចាត់ការ​ទូទៅ​ក្រុម​បិសាច​ក្រហម Manchester United លោក Jose Mourinho និយាយថា ការបញ្ចេញ​ប្រតិកម្ម​កំហឹង​របស់ Wayne Rooney បន្ទាប់ពី​ត្រូវបាន​ប្តូរ​ចេញ គឺ​ដោយសារ​អំឡុង​ពេលដែល​អាជ្ញាកណ្តាល Craig Pawson ខកខាន​ក្នុង​ការផ្តល់​បាល់​ប៉េ​ណា​ល់​ទី​សម្រាប់​ក្រុម​បិសាច​ក្រហម​។​

​    ​Joe Ledley ត្រូវបាន​គេ​ចាប់​សកម្មភាព​ថា​បាន​សង្គ្រោះ​បាល់​ចេញពី​ស្ថានភាព​គ្រោះថ្នាក់​ជាមួយនឹង​ដៃ​របស់គាត់​នៅក្នុង​ប្រអប់​ប៉េ​ណា​ល់​ទី​របស់​ក្រុម Crystal Palace ពេលដែល​ការប្រកួត​កំពុងមាន​លទ្ធផល ១-១ ប៉ុន្តែ​លោក Pawson មិនបាន​ផ្លុំ​កញ្ចែ​ពិន័យ​នោះឡើយ​។ នេះ​បើ​យោងតាម​វេ​ប​សាយ Manchester Evening News ។​

​    ​Mourinho បានដាក់ Marcus Rashford សម្រាប់​ជំនួស​តំណែង​របស់ Rooney នៅ​នាទី ទី​៨០ ហើយ​ប្រធាន​ក្រុម​បិសាច​ក្រហម​បាន​ធាក់​ដី​ខ្លាំង​នៅ​កន្លែង​អង្គុយ​សម្រាប់​កីឡាករ​បម្រុង បន្ទាប់ពី​តវ៉ា​ជាមួយ​អាជ្ញាកណ្តាល​ទី​បួន​។ បន្ទាប់មក​គាត់​ត្រូវបាន​គេ​ប្រទះឃើញ​ដើរ​ប៉ាំង​ខ្ញើច ខណៈដែល​គាត់​បាន​ចាក​ចេញពី​ទីលាន​។​

​    ​Mourinho បានបញ្ជាក់​យ៉ាងច្បាស់​ថា ប្រតិកម្ម​របស់ Rooney គឺ​មិនមាន​ពាក់ព័ន្ធ​ជាមួយនឹង​បញ្ហា​ដក​គាត់​ចេញ​នោះឡើយ​៕

adverise with khmeread
ប្រភព៖ Goal