samsung-banner
adverise with khmeread

ប៉ូលិស​ខណ្ឌដង្កោ​ឃាត់​ជនសង្ស័យ ​៣​ នាក់​ជំនាញ​ខាង​គាស់​បន្ទប់​លួច​ម៉ូតូ​នៅពេល​យប់ ​(​មាន​វីដេអូ​)

Unnamed %281%29

    ភ្នំពេញ ៖ មុខសញ្ញា​គាស់​បន្ទប់​លួច​ម៉ូតូ​នៅពេល​រាត្រី ​ត្រូវបាន​កម្លាំង​ប៉ូលិស​ព្រហ្មទណ្ឌ​ខ​ណ្ឌ​ដង្កោ​សហការ​ជាមួយ​ប៉ុស្តិ៍​ដង្កោ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ជា​បន្តបន្ទាប់​ក្រោយពី​បានធ្វើ​សកម្មភាព​លួ​យ​ម៉ូតូ​ម៉ាក zoomer X​ មួយគ្រឿង​រួចមក។​

    ក្នុង​ប្រតិបត្តិការ​នេះ​បាន​ធ្វើឡើង​កាលពី​វេលា​ម៉ោង​៩​​ និង​១៥​នាទី​ព្រឹក​ថ្ងៃទី​១៦​ ខែធ្នូ ឆ្នាំ២០១៦ ​ស្ថិតនៅ ភូមិ​ខ្វារ​លិច សង្កាត់​-​ខ​ណ្ឌដង្កោ​ដឹកនាំ​កម្លាំង​ដោយ​លោក ជឹម ស៊ីថា អធិការ​ប៉ូលិស​ខ​ណ្ឌ​ដង្កោ​។​

    លោក​ ជឹម ស៊ីថា បានឱ្យដឹងថា ដំបូង​ប៉ូលិស​ឃាត់ខ្លួន​បក្ខពួក​ម្នាក់​ ដែល​បានធ្វើ​សកម្មភាព​គាស់​ផ្ទះជួល​មួយកន្លែង​ស្ថិតនៅ​ភូមិ​ខ្វារ​កាលពី​ថ្ងៃទី​១៥ ​ខែធ្នូ ឆ្នាំ២០១៦ ​ក្នុងនោះ​ផងដែរ​ដោយមាន​កា​ចង្អុលបង្ហាញ​ និង​រាយការណ៍​ពី​ប្រជាពលរដ្ឋ​មក ប៉ូលិស​បាន​ឃាត់​ជនសង្ស័យ​ម្នាក់ទៀត​តែ​ដោយ​ជនសង្ស័យ​បានដឹងខ្លួន​បាន​រត់គេចខ្លួន​បាត់​ហើយ​បន្សល់ទុក​តែ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ស្គុ​ប​ពី​ពណ៌​ក្រហម​មាន​ស្លាក​លេខ​ភ្នំពេញ ​1BO-1566 ដែល​ពួកវា​ជិះ​ធ្វើ​សកម្មភាព​។​

    លោក​បាន​បន្តទៀត​ថា ជ​ន​សង្ស័យ​ដែល​ឃាត់ខ្លួន​បាន​ទី​១-​ឈ្មោះ ឡេង ឌី​ណា ភេទ​ប្រុស ​អាយុ​១៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​ស្នាក់នៅ​ភូមិ​បុរី​កម្មករ​សង្កាត់​ជើងឯក​ខ​ណ្ឌ​ដង្កោ, ​ទី​២-​ឈ្មោះ សារឿន ឧស្សាហ៍ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខ​មិន​ពិតប្រាកដ ស្នាក់នៅ​ភូមិ​ស្រុក​ចេក សង្កាត់​ជើង​ឯង ខ​ណ្ឌ​ដង្កោ​ទាំង​២​នាក់​ឃាត់ខ្លួន​បាន​នៅ​ថ្ងៃទី​១៥ ​ខែធ្នូ ឆ្នាំ២០១៦​ នៅក្នុង​ផ្ទះសំណាក់ "​ចាន់​គ្រឹ​ស្នា" ​និង​ជនសង្ស័យ​ទី​៣-​ឈ្មោះ ឡេង បារាំង ​ភេទ​ប្រុស ​អាយុ​១៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​ស្នាក់នៅ​ភូមិ​ខ្វា​លិច។ ​ចំណែក​បក្ខពួក​ដែល​នៅសល់​សមត្ថកិច្ច​ និង​កំពុងតែ​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​ជា​បន្តទៀត​។​

    តាម​សម្តី​ពី​ជនរងគ្រោះ​ដែល​បាន​បាត់​ម៉ូតូ​បានឱ្យដឹងថា នៅ​យប់​ថ្ងៃទី​១៥​ ខែធ្នូ ឆ្នាំ២០១៦​ ដោយ​រូបគាត់​បាន​ដឹក​សង្សារ​មកពី​ដើរលេង​វិញ​នៅ​កោះ​ពេជ្រ បានមក​សម្រាក​នៅផ្ទះ​ជួល​ជាមួយ​សង្សារ​នៅ​ម្តុំ​កើតហេតុ​ខាងលើ ​ដោយ​រូបគេ​បាន​យក​ម៉ូតូ​ទៅ​ដាក់​នៅក្នុង​បន្ទប់​ដែល​សម្រាប់​ដាក់​ម៉ូតូ​ហើយ​មិនបាន​ចាក់​សោក​ទេ​រួច​បាន​បិតទ្វារ​ក៏បាន​ឡើង​ទៅជា​ន់ទី​៣​ទៅ​សម្រាក​ជាមួយ​សង្សារ​។​

    លុះ​ព្រឹក​ឡើង​ម៉ោង​៥ ​ព្រឹក​ថ្ងៃទី​១៥ ​ដដែល​មក​មើល​ម៉ូតូ​មិនឃើញ​ក៏បាន​សុំឱ្យ​ម្ចាស់​ផ្ទះជួល​ជួយ​បើក​កាមេរ៉ា​មើល​ក៏​ឃើញ​មាន​ជនសង្ស័យ​ម្នាក់​បាន​បណ្តើរ​ម៉ូតូ​ចេញ​ក្រៅ។​ ជនរងគ្រោះ​ឈ្មោះ ប៉េ​ត ប៊ុន​ឡេង ភេទ​ប្រុស ​អាយុ​១៨ឆ្នាំ ​មុខរបរ​នៅផ្ទះ បានមក​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍​ដង្កោ​ឱ្យ​ប៉ូលិស​ជួយ​តាមរក​។​

    ដោយបាន​ស្គាល់​មុខសញ្ញា​សមត្ថ​កិច្ច​ក៏បាន​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ជា​បន្តបន្ទាប់​ដែល​បាន​ចូលរួម​គាស់​បន្ទប់​យក​ម៉ូតូ​ ហើយ​ជនសង្ស័យ​ដែល​បាន​ឃាត់ខ្លួន​បាន​ ៣​ នាក់​បាន​សារភាពថា​ពួកគេ​ពិតជា​បានធ្វើ​សកម្មភាព​លួច​ពិតមែន។ ​ក្រោយពី​ជនសង្ស័យ​សារភាព​ហើយ​ប៉ូលិស​បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាមច្បាប់៕

adverise with khmeread

មតិយោបល់