samsung-banner
adverise with khmeread

អ្នកជំនួញ​អាយុ ៤០ ឆ្នាំ​រូបនេះ​បង្ហើប​អា​ថ៍កំ​បាំង​ទទួលបាន​សាច់ដុំ​ក្បាលពោះ ៦ កង់​ក្នុង​រយៈពេល ៥ ខែ​

Untitled 1

    ​បុរស​វ័យ​កណ្ដាល​គេ​ដឹង​ច្បាស់​ថា​មាន​សាច់ដុំ ៦ កង់​ដោយ​ការហាត់​ប្រាណ​យ៉ាង​ឈ្មុសឈ្មុល​។​

​    ​ប៉ុន្ដែ​បុរស​វ័យ ៤០ ឆ្នាំ​រូបនេះ​វិញ​សម្រេចចិត្ត​យក​រាងកាយ​ធ្វើតេស្ដ​មើល ដោយ​បង្កើត​សាច់ដុំ ៦ កង់​ត្រឹមតែ ៥ ខែ​និង​លទ្ធផល​មិនគួរ​ឱ្យ​ជឿ​។​

​    ​លោក Hetan Petal គឺជា​អ្នកជំនួញ​ម្នាក់​មកពី Surrey ស្រក​ទម្ងន់ ១៩ គីឡូ​ត្រឹមតែ ៥ ខែ​។ គាត់​អាច​គ្រប់គ្រង​ទម្ងន់​របស់គាត់ និង​បាន​ប្រាប់​គន្លឹះ​គួរឱ្យភ្ញាក់ផ្អើល​មួយ​ដ៏​ងាយស្រួល​។​

​    ​លោក Hetan បានទទួល​ដំបូន្មាន​ពី​គ្រូបង្ហាត់​តាម​អន​ឡាញ​តាមរយៈ​គម្រោង​របប​អាហារ​និង​ការធ្វើ​លំ​ហាត់ប្រាណ​។​

​    ​មុនពេល​មាន​រាង​ស្អាត គាត់​ពិសា​តែ​អាហារ​ណា​ដែល​គិតថា​មាន​សុខ​ភាពល្អ ក្នុង​មានដូចជា​ប្រូតេអ៊ីន​សម្រាប់​អាហារ​ពេលព្រឹក សាំង​វិច​មាន់ និង​ផ្លែឈើ​សម្រាប់​អាហារ​ពេល​ថ្ងៃ និង​សាច់​និង​បន្លែ ឬ​ប៉ា​ស្តា​សម្រាប់​អាហារ​ពេល​ល្ងាច​។​

​    ​យ៉ាងណាមិញ អ្នក​បង្ហាត់​បាន​ប្រាប់​ទៅ​លោក Hetan ថា​របប​អាហារ​នេះ​មិនអាច​បំពេញ​ក្ដី​ស្រមៃ​សាច់ដុំ ៦ កង់​បានទេ ហើយ​គាត់​បានឱ្យ​យោបល់​អំពី​របប​អាហារ​ទាំងនោះ​ទៅ​គាត់​។​

​    ​អ្នកជំនាញ​ម្នាក់​នោះបាន​ផ្ដល់​ដំបូន្មាន​ថា ឱ្យ​ពិសា​ស៊ុត និង​ស្ពៃ​ស្ពី​ណា​ច់ និង​ជាតិ​ប្រូតេអ៊ីន ពេលព្រឹក​, សាច់មាន់ និង​បន្លែ​បៃតង សម្រាប់​អាហារ​ពេល​ថ្ងៃ និង​ល្ងាច​។​

​    ​ខ្លាញ់ត្រី និង​សាច់​ក្រហម​ក៏មាន​នៅក្នុង​របប​អាហារ​ផងដែរ ហើយ​គាត់​បានផ្ដល់​ដំបូន្មាន​ឱ្យប្រើ​ថ្នាំ​គ្រាប់​ជំនួយ​ដើម្បីឱ្យ​ផែន​ជីវិត​របស់គាត់​ផ្លាស់ប្ដូរ​។​

​    ​ដោយឡែក​របប​លំ​ហាត់ប្រាណ តម្រូវឱ្យធ្វើ​លំ​ហាត់ប្រាណ​ជាប្រចាំ​មានដូចជា លើក​ដុំ​ដែក ពត់ពេន​ខ្លួន និង អា​វ៉ង់​ជាដើម​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់