អាវុធហត្ថ​ក្រុង​ដូន​កែវ ឃាត់ខ្លួន​បុរស​ម្នាក់ សង្ស័យ​ជាប់​ពាក់ព័ន្ធ​គ្រឿងញៀន​

    តាកែវ ៖ ជនសង្ស័យ​ម្នាក់ ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​ដូន​កែវ​ឃាត់ខ្លួន នៅវេលា​ម៉ោង​៤​ និង​២០​នាទី ល្ងាច​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០១៦ ស្ថិតនៅ​ចំណុច​ភូមិ​ថ្នល់​បែក សង្កាត់រ​ការ​ក្រៅ ក្រុង​ដូន​កែវ ខេត្តតាកែវ សង្ស័យ​ជាប់​ពាក់ព័ន្ធ​ជាមួយ​គ្រឿងញៀន​។​

    មន្ត្រី​កងរាជអាវុធហត្ថ​ខេត្តតាកែវ​បានឱ្យដឹងថា ជនសង្ស័យ​ឈ្មោះ នាង រី​ដា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ ជាង​ជុស​ជុល​ទូរស័ព្ទ រស់នៅ​ភូមិ​ថ្នល់​បែក សង្កាត់​រកា​ក្រៅ ក្រុង​ដូន​កែវ ខេត្តតាកែវ​។​

    មន្ត្រី​ដដែល បន្តថា ក្នុង​ប្រតិបត្តិ​ការបង្ក្រាប​នោះ​ផងដែរ កម្លាំង​កងរាជអាវុធហត្ថ​បានធ្វើ​ការចាប់យក​វត្ថុតាង មួយចំនួន​ពី​ជនសង្ស័យ​រួមមាន៖ ១.ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក ចំនួន​០១​កញ្ចប់, ២.ម៉ូតូ ចំនួន​០១​គ្រឿង​, ៣.ទូរស័ព្ទ ចំនួន​០១​គ្រឿង​, ៤.ប្រាក់​ដុល្លា​២០​ដុល្លា និង​ប្រាក់​ខ្មែរ ៥៣.០០០ រៀល​។​

    ជនសង្ស័យ និង​វត្ថុតាង ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ កសាង​សំណុំរឿង ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕

adverise with khmeread