ប៉ូលិស​ខណ្ឌចំការមន​ចោរឆក់​​ ២ ​នាក់​ឆក់​ទូរស័ព្ទ​ពី​ភ្ញៀវ​បរទេស​កំពុង​ដើរ​តាមផ្លូវ​

    ភ្នំពេញ ៖ ចោរឆក់​ទូរស័ព្ទដៃ​តាម​ដងផ្លូវ​ ២​ នាក់​ក្នុងចំណោម​៣​នាក់​ត្រូវបាន​ប៉ូលិស​វ៉ៃខ្នោះ​កាលពី​វេលា​ម៉ោង​៩​យប់​ថ្ងៃទី​១៥​ធ្នូ​២០១៦​នៅ​ចំណុច​ផ្លូវ​៣០២​កែង​៥៧ ភូមិ​៧ សង្កាត់​បឹង​កេងកង​១ ខណ្ឌចំការមន។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​១-​ឈ្មោះ ​គី ម៉េង​ទី ភេទ​ប្រុស ​អាយុ​១៧​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​៤៦៦ ផ្លូវ​ព្រះសីហនុ សង្កាត់​ទួល​ស្វាយព្រៃ​២ អ្នកបើក​ម៉ូតូ​ម៉ាក​ Let  ពណ៌​ស ស៊េរី​២០១៥ ស្លាក​លេខ​ភ្នំពេញ 1CK-5315, ទី​២-​ឈ្មោះ ​ប៉ែន បញ្ញា ភេទ​ប្រុស​ អាយុ​១៧​ឆ្នាំ ​មុខរបរ​លក់​ពោត​ស្ងោរ ស្នាក់នៅ​ផ្ទះជួល ផ្លូវលំ ភូមិ​៧ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ អ្នក​អង្គុយ​ក្រោយ និង ឈ្មោះ ​វ៉ាន់ អាយុ​ប្រហែល​១៨​ឆ្នាំ ជិះ​ម៉​ញ​តូ​ហុងដា​សេ​១២៥ ​គេច​បាត់។​

    ប៉ូលិស​ដកហូត​បាន​ម៉ូតូ​ម៉ាក ​Suzaki  Let  ពណ៌​ស​ស៊េរី​២០១៥ ស្លាក​លេខ​ភ្នំពេញ 1CK-5315, ​ទូរស័ព្ទ​ម៉ាក ​iPhone5 ប្រគល់ឱ្យ​ម្ចាស់​ដើម​វិញ ដែលជា​ជនបរទេស ភេទ​ប្រុស អាយុ​ប្រហែល​៤០​ឆ្នាំ មិនបាន​ដាក់ពាក្យ​បណ្តឹង​ទេ។​

    ប៉ូលិស​បន្តថា ដំបូង​បុរស​ជនជាតិ​បរទេស​បាន​ដើ​រាម​ផ្លូវ​លេខ​៣០២ ហើយ​និយាយថា​ទូរស័ព្ទ ស្រាប់តែ​ជន​លើស​ ​៣ ​នាក់​ជិះ​ម៉ូតូ​២​គ្រឿង​មក​អែប​រួច​ឆក់យក​ទូរស័ព្ទ​ពី​ជនរងគ្រោះ​បាន​ហើយ ត្រូវបាន​ជនរងគ្រោះ​ស្រែក​ឆោឡោ ជួប​ប៉ូលិស​ល្បាត​ស្ទាក់​ចាប់បាន​២​នាក់​តែម្តង៕​

15595586 1216810865072453 10093378 o
adverise with khmeread