samsung-banner
adverise with khmeread

មិនមែន​លុយ​លើគោក​ទេ​គឺ​លុយ​ក្នុង​បឹង​! បុរស​ទាត់​ខ្យល់​ម្នាក់នេះ រកលុយ​បាន ១៥ លាន​ដុល្លារ​ពី​ការ​មុជទឹក​រាវ​គ្រាប់​កូន​ហ្គោល​បាត​ស្រះ​

1

    ​តើ​មាន​នរណា​ទៅ​ដឹង​ទៅ​ថា​គ្រាន់តែ​ជ្រមុជ​ទឹក​ដើម្បី​រក​គ្រាប់​កូន​ហ្គោល​ដែល​បាត់​សោះ អាច​ប្រែក្លាយ​ជីវិត​បុរស​ម្នាក់ ដែល​ពីមុន​ដើរទា​ត់​ខ្យល់ បាន​ទាំងស្រុង​?

​    ​បុរស​នៅ​រដ្ឋ Florida ឈ្មោះ Glenn Berger រូបនេះ​ធ្លាប់បាន​លួច​កូន​ហ្គោល​ពី​បឹង​នៅ​ទីលាន​វាយ​កូន​ហ្គោល​មួយកន្លែង​ក្បែរ​ផ្ទះ​របស់គាត់​ប្រហែល ១៤ ឆ្នាំមុន​។​

​    ​ទោះយ៉ាងណា លោក Berger បានដឹងថា ធ្វើបែបនេះ​មិនមែនជា​វិធី​ត្រឹមត្រូវ​ដើម្បី​រស់នៅ​នោះទេ ដូច្នេះ​គាត់​សម្រេចចិត្ត​បង្វែរ​ការ​ប្រថុយ​រកស៊ី​របស់គាត់​ទៅជា​របរ​សុចរិត​វិញ​។​

​    ​គាត់​បាន​និយាយថា "​ពីមុន​ខ្ញុំ​មិនមាន​ការងារ​ឡើយ ហើយ​ខ្ញុំ​បាន​លួច​កូន​ហ្គោល​ពី​បឹង​ក្នុង​ទីលាន​វាយ​កូន​ហ្គោល​មួយកន្លែង ជាទី​ដែល​ខ្ញុំ​រស់នៅ ហើយ​ខ្ញុំ​ដឹងថា ធ្វើបែបនេះ​មិនមែនជា​វិធី​រកលុយ​នោះទេ​"​។​

​    ​Berger បាន​លក់​កូន​ហ្គោល​ដែល​លោក​បាន​ប្រមូល​ពី​ស្រះ​ទឹក​។ ក្នុង​រយៈពេល​មួយឆ្នាំ គាត់​បាន​ប្រមូល​កូន​ហ្គោល​ប្រមាណ ១,៣ ទៅ ១,៧ លាន​គ្រាប់ ដែល​គាត់​បាន​លក់​ក្នុងតម្លៃ ១ ទៅ ២ ដុល្លារ​ក្នុង​មួយ​គ្រាប់​ទៅកាន់​ទីលាន​វាយ​កូន​ហ្គោល​ជុំវិញ​រដ្ឋ Florida​។ លោក Berger បាន​រកប្រាក់​ចំណូល​ប្រមាណ ១៥ លាន​ដុល្លារ​ពី​ការលក់​នេះ​។​

​    ​យ៉ាងណាក្តី អាជីព​របស់គាត់​មិន​ងាយស្រួល​ដូច​ការនិយាយ​នោះឡើយ​។ លោក Berger បាន​រង​ការគំរាមកំហែង​ពី​ការងារ​នេះ​ខ្លាំងក្លា​គួរសម​។​

​    ​គាត់​បាន​និយាយថា "​ខ្ញុំ​មិន​ចូលចិត្ត​និយាយ​អំពី​ក្រពើ​ឡើយ ប៉ុន្តែ​ពួកវា​តែង​បង្ហាញខ្លួន ហើយ​អ្នក​ត្រូវ​ដឹង​ពី​វិធី​ដើម្បី​ប្រឈម​នឹង​ពួកវា​។ ការ​ជ្រមុជ​ទៅ​ក្រោម​ទឹក​គឺជា​កីឡា​ដ៏​គ្រោះថ្នាក់​។ ជួនកាល​យើង​អាច​មើលឃើញ ហើយ​ពេលខ្លះ​មិនអាច​ឃើញ​។ ដូច្នេះ​ត្រី ពស់ អណ្តើក និង​សត្វ​ដទៃទៀត​បាន​សម្តៅ​មករក​ខ្ញុំ​គ្រប់ពេល​"​។​

​    ​ដោយ​គិតពី​ប្រាក់​ដែល​គាត់​រកបាន​ពី​កូន​ហ្គោល​ជា​រៀងរាល់ឆ្នាំ តើ​អ្នក​មិន​គិតថា​នេះ​ជា​ការងារ​រកប្រាក់​ចំណូល​ច្រើន​ឬ​? ជាក់ស្តែង​មាន​អ្នកធ្វើការ​ដូច​លោក Berger ពេញ​ម៉ោងជាង ១០០ នាក់​ក្នុង​រដ្ឋ Florida នាពេល​បច្ចុប្បន្ន​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់