samsung-banner
adverise with khmeread

ជើងឯក UFC ទម្ងន់​ធ្ងន់ Brock Lesnar ជាប់​បម្រាម​ប្រកួត ១ ឆ្នាំ និង​ផាក ២៥ ម៉ឺន​ដុល្លារ​បន្ទាប់ពី​ធ្វើតេស្ត​ឃើញ​សារធាតុ​ហាមឃាត់​

Bbuntjp

​    ​អតីត​អ្នក​កីឡាកាស និង​ជើងឯក UFC ទម្ងន់​ធ្ងន់ Brock Lesnar ត្រូវបាន​ផ្អាក​មួយឆ្នាំ​ដោយ​គណៈកម្មការ​កីឡា​រដ្ឋ​នេ​វ៉ា​ដា បន្ទាប់ពី​ការធ្វើ​តេស្ដ​ចំនួន​ពីរបាន​រកឃើញ​សារធាតុ​ហាមឃាត់ ដែល​នាំទៅដល់​ជ័យជំនះ​របស់ខ្លួន​លើ Mark Hunt ក្នុងការ​ប្រកួត UFC 200 កាលពី​ថ្ងៃទី ៩ ខែកក្កដា ហើយ​និង​ផាក​ជា​ទឹកប្រាក់ ២៥ ម៉ឺន​ដុល្លារ​ផងដែរ​។​

​    ​Lesnar វ័យ ៣៩ ឆ្នាំ​បាន​ប្រកួត​ឈ្នះ​លើ Hunt ដោយ​ទទួលបាន​ទឹកប្រាក់​ចំនួន ២,៥ លាន​ដុល្លារ ពី​ការប្រកួត​របស់គាត់​។​

​    ​យ៉ាងណាមិញ គាត់​នឹងមិន​ទទួលបាន​សិទ្ធិ​ប្រកួត​ក្នុង​ឆ្នាំ ២០១៧ ទៀត​នោះឡើយ​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់